លោក Koji ​ថា សម្រាប់​ការ​ប្រកួត​ទល់​ អារូបា នឹងធ្វើ​ឲ្យ​បាន​ល្អ​បំផុត​

  • ច័ន្ទ, 24 មីនា 2025 13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Koji គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយថា ជំនួបទល់​ក្រុម អារូបា ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្ងែក​វេលា​ម៉ោង ៧ យប់​ គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ​​បំផុត​ ​ហើយ​លោក​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​អ្នក​គាំទ្រ​ ដែល​កា​រប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​។

គ្រូ​បង្វឹក​របស់​កម្ពុជា​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា ​«​សម្រាប់​ខ្ញុំ​គិត​ថា ការ​ប្រកួត​ទល់​ក្រុម​ជម្រើសជាតិ អារូបា គឺ​ជា​កា​រប្រកួត​មួយ​ដ៏​ល្អ ​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ សម្រាប់​បង្ហាញ​អ្នក​គាំទ្រ​ ហើយ​កីឡាករ​របស់​យើង​ នឹង​ខិត​ខំ​ឲ្យ​អស់​ពី លទ្ធភាព​។ ... ឃើញ​ថា កាយ​សម្បទា​របស់​គេ​អាច​ធំ​ល្អ​ និង​មាន​កម្លាំង​ខ្លាំង​ជាង​កម្ពុជា​យើង​ ហើយ​ការ​ត្រៀម​ខ្លួន​​របស់​ក្រុម​​ហាត់​មាន​ពេល​ខ្លី​ បន្ទាប់​ពី​​ធ្វើ​ដំណើរ​ត្រឡប់​មក​​ពី​វៀតណាម​វិញ​ ប៉ុន្តែ​យើង​គឺ​តែង​តែ​ដាក់​គោលដៅ​ រំពឹង​ថា​ ទទួល​បាន​ជ័យ​ជម្នះ​ជា​និច្ច​គ្រប់​ការ​ប្រកួត​ទាំង​អស់​»។

សូម​បញ្ជាក់​ថា ​ក្រុម​របស់​ប្រទេស អារូបា មិន​សូវ​បានហ្វឹកហាត់​ពេញ​លេញ​ល្អ​ទេ ពួក​គេ​ធ្វើ​ការ​ផង​ហ្វឹកហាត់​ផង ដូច្នេះ​ពួក​គេ​មិន​សូវ​រំពឹង​ធ្វើ​បាន​ល្អ​ក្នុង​កា​រប្រកួត​មិត្តភាព​ជាមួយ​​កម្ពុជា​ឡើយ​៕

មួយ ហ៊ា