ឱកាសចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដេញដោលមតិជាសាធារណៈប្រចាំឆ្នាំ ២០២៥

  • 2025-03-27 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodia Speech and Debate Association ដែលហៅកាត់ថា “CSDA” នឹងរៀបចំវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដេញដោលមតិ CSDA Debate Open 2025 ដើម្បីជំរុញការគិតបែបស៊ីជម្រៅ និងពង្រឹងចំណេះដឹងយុវជនទៅលើការដេញដោលមតិជាភាសាអង់គ្លេស។

យោងតាមក្រុមការងារព័ត៍មាននៃការប្រកួតដេញដោលមតិ CSDA Debate Open 2025 បានឲ្យដឹងថាកម្មវិធីប្រកួតនេះគឺជាការតម្រង់និងបណ្តុះផ្នត់គំនិតនៃការគិតវិភាគបែបស៊ីជម្រៅនិងការជជែកដេញដោលជាភាសាអង់គ្លេសដែលជាជំទាញទន់មួយយ៉ាងសំខាន់សម្រាប់សិស្ស-និស្សិតនាសតវត្សទី២១នេះ។ លើសពីនេះទៅទៀតអ្នកឈ្នះនៃការប្រកួតនេះនឹងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តនិងឱកាសអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀតក្រោយការ ពីក្រុមហ៊ុនសោម៉ាគ្រុប (SOMA Group) និងអង្គការ Aide Et Action (AEA)។

គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដេញដោលមតិ CSDA Debate Open 2025 នឹងរៀបចំនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ពីម៉ោង ១:០០ ដល់ម៉ោង ៥:០០រសៀល។ ការប្រកួតនេះក៏បើកឲ្យសាធារណៈជនចូលរួមទស្សនាដោយឥតគិតថ្លៃផងដែរ ដោយសាធារណៈជនអាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ៖ https://forms.gle/3iJFnyFuxXuSdzs9A

Daro Ly