តារាបង្ហាញម៉ូដល្បីៗ លេចមុខព្រមគ្នាក្នុងព្រឹត្ដិការណ៍ UNFILTERED Fashion Show

  • 2025-04-07 12:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាបង្ហាញម៉ូដល្បីៗ ក្រុម Influencer ព្រមទាំងភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិប្រមាណ ៣០០នាក់ បានបង្ហាញវត្ដមានព្រមគ្នានៅក្នុងព្រឹត្ដិការណ៍ UNFILTERED Fashion Show របស់សាលាច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh នៅអគារ CONNEXION កោះពេជ្រ កាលពីរាត្រីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយនិសិត្សឆ្នើមៗចំនួន ៥រូប ក្នុងនោះមានកញ្ញា ឌួង កូហ្សូណា ម៉ៅ សាលភាពណេលលី មុនី ស៊ីវហុង ស៊ីវ លីឈីង និងឆង រតនា ដែលសិក្សាផ្នែក Fashion Marketing Management នៅក្នុងក្រុម Kosmos kollective។

សំលៀកបំពាក់ពោពេញដោយភាពទាក់ទាញ ដែលបានបង្ហាញនៅលើឆាកជាមួយរូបសម្រស់របស់អ្នកដើរម៉ូត ត្រូវបានរំលេចឡើងដោយគំនិតច្នៃប្រឌិតរបស់និសិត្ស ៦រូបផ្សេងទៀត ដែលមានជំនាញ Fashion Designer នៅសាលាRaffle។

កញ្ញា ឌួង កូហ្សូណាហ្សូរីដា ដែលត្រូវជាប្អូនស្រីរបស់ពិធីការិនី ឌួង ហ្សូរីដា ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្នៃម៉ូដនៅក្នុងឆ្នាំ២០២៥ នេះដែរ។ អ្នកនាង ឌួង ហ្សូរីដា ឲ្យដឹងថា គ្រួសារនាងមានហាងកាត់ដេរ ១៦ឆ្នាំហើយ ហើយប្អូនស្រីនាងបានចូលរួមយ៉ាងសកម្មក៏ដូចជារៀនសូត្រ ផ្ទាល់ពីអ្នកម្តាយលើផ្នែករចនាម៉ូដសំលៀកបំពាក់ ទើបនាងជម្រុញ និងផ្តល់ជាកម្លាំងចិត្តឲ្យប្អូនស្រីរៀនបន្តផ្នែក Fashion & Marketing Management វិញ មិនយក Fashion Designer ទេ ។

លោកសាស្តាចារ្យ ចូ តាន់ នាយករង Raffles ប្រចាំនៅកម្ពុជាបានឲ្យដឹងថា Raffles បានបើកដំណើរការរយៈពេល១៥ឆ្នាំហើយ ដែលថ្ងៃនេះសាលាធ្វើកម្មវិធីនេះឡើង ដែលជាការបណ្តុំគំនិតនៃ និសិត្ស៥នាក់ផ្នែក Fashion & Marketing Management និង៦នាក់ ផ្នែកFashion Design ដើម្បីបញ្ចេញសា្នដៃក្រោយពួកគាត់រៀនចប់នៅសាលានេះ។

Raffle មានបណ្ដុះបណ្ដាលទៅលើផ្នែកBusiness ,Fashion , Interior Design និងFashion Managementដែលសព្វថ្ងៃនេះយើងមាននិស្សិតចំនួន២០០នាក់(ស្រីច្រើនជាងប្រុស)។យើងទទួលស្គាល់ថា Raffles ដែលមានប្រភពពីសាំងហ្គាពួរ មានតម្លៃថ្លៃជាងសាលាដទៃ ប៉ុន្ដែសិស្ស និសិត្សយើង ទទួលបានគឺការបង្រៀនយ៉ាងយកចិត្តទុកដាក់ពីគ្រូ និងសញ្ញាបត្រទទួលស្គាល់ពីអន្ដរជាតិ។

បច្ចុប្បន្ន Raffles មានសាខាសាលានៅតំបន់អាស៊ីមានដូចជានៅប្រទេសកម្ពុជា ,ថៃ ,ម៉ាឡេស៊ី,ឥណ្ឌា,ឥណ្ឌូណេស៊ី,សាំងហ្គាពួរ,ចិន និងអ៊ីតាលី ។ សម្រាប់ Raffles នៅកម្ពុជាយើងមានទីតាំងនៅជិតវិទ្យាល័យបឹងត្របែក និងបង្កើតតាំងពីឆ្នាំ២០១០ តែ Raffles បានបង្កើតឡើងរយៈពេល៤០ឆ្នាំហើយ ខណៈ កម្មវិធីសិក្សារគឺ Raffles ដូចគ្នានៅគ្រប់បណ្តាប្រទេសផ្នេងៗទៀត៕

អត្ថបទ៖ Chin Sopheak

អត្ថបទថ្មី