ដឹ អូឡាំព្យាស៊ីធី អបអរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយការបរិច្ចាគឈាម

  • 2025-04-12 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹ អូឡាំព្យាស៊ីធី បានប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងព្រឹត្តិការណ៍បរិច្ចាគឈាម និង​ពិធី​បុណ្យសង្ក្រាន្តដ៏រស់រវើក ដោយប្រារព្ធពិធីនេះជាមួយនឹងកម្មវិធី ប្រពៃណី និងសប្បុរសធម៌។ ក្រោម​កិច្ចសហការជាមួយមូលនិធិឈាម នី មុន្នីនាថ ដឹ អូឡាំព្យាស៊ីធី បាន​រៀបចំ​កម្មវិធីបរិច្ចាគ​ឈាម​នេះ ក្រោមប្រធានបទ «ចូលឆ្នាំហើយ តោះធ្វើបុណ្យរួមគ្នា ដោយការបរិច្ចាគឈាម»។

ក្នុងឱកាសនេះ កម្មវិធីនៅផ្សារទំនើប អូឡាំព្យា មានការលេងល្បែងប្រជាប្រិយ និង​កម្មវិធី​ប្រពៃណី​ខ្មែរ ដែល​បន្ថែមបរិយាកាសដ៏រស់រវើកដល់ការប្រារព្ធពិធី។ រួមគ្នា​ជាមួយសាលាអន្តរជាតិ Zhong Ying, សុវណ្ណាភូមិ ឡាយហ៏ និងអ្នកឧបត្ថម្ភផ្សេងទៀត គំនិត​ផ្តួចផ្តើមការបរិច្ចាគ​ឈាមនេះមានអ្នក​ចូល​រួមជាង ២៥០ នាក់ ដែល​ឆ្លុះបញ្ចាំង​​ពីការ​ចូលរួមក្នុងសហគមន៍ដ៏​​រឹងមាំ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ។ នៅ​ចុងសប្តាហ៍នេះ កន្លែង​សហគមន៍​នេះ​​ក៏បានរៀបចំការអបអរសាទរ​ពិធីបុណ្យ​សង្ក្រាន្តដែលមានការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំកម្សាន្តពេញមួយថ្ងៃ រួម​ជាមួយ​នឹងការសម្តែងពិសេសៗរួមមាន ល្បុក្កតោ និង ល្ខោនយីកេ «ទុំ ទាវ» ដែលជុំរុញឲ្យមានការរួបរួម និងទាក់ទាញអ្នកចូលរួមយ៉ាងច្រើនមកកាន់តំបន់នេះ។

អ្នកស្រី ជិន ធីតា ប្រធាននាយកដ្ឋានផ្នែកជួល និងទីផ្សារ នៃ ដឹ អូឡាំព្យាស៊ីធី មានការលើកឡើង «ចក្ខុវិស័យរបស់យើងសម្រាប់ ដឹ អូឡាំព្យាស៊ីធី គឺជាកន្លែងតែមួយសម្រាប់វប្បធម៌ សហគមន៍ និងពាណិជ្ជកម្មធ្វើការរួមគ្នា។ មិនថាតាមរយៈហាងទំនិញ ការទទួលទានអាហារ ឬ​ព្រឹត្តិការណ៍​សាធារណៈ យើង​មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និង​ការវិវត្តនៃទីក្រុងភ្នំពេញ។»

ដឹ អូឡាំព្យាស៊ីធី បានក្លាយជាមជ្ឈមណ្ឌលសហគមន៍សកម្ម ដែលមានការរៀបចំការផ្តួចផ្តើម CSR ការប្រារព្ធពិធីអបអរ និងសកម្មភាពរំលឹក ដែលទាក់ទាញអ្នកទស្សនាមកផ្សារទំនើប អូឡាំព្យា។ ដឹ អូឡាំព្យាស៊ីធី ជាតំបន់​អភិវឌ្ឍន៍​​ចម្រុះ​ដែល​បង្ហាញ​ពីបទពិសោធ នៃ​ការ​រស់នៅ​រួ​ម​បញ្ចូលហាង​ទំនិញកណ្តាល​ទីក្រុងភ្នំពេញ។

​មជ្ឈមណ្ឌលទីក្រុងដ៏រស់រវើកនេះបានស្វាគមន៍ Korean Air នាពេលថ្មីៗនេះ ហើយ​ជា​កន្លែង​សម្រាប់​ជម្រើស​ភោជ្ជនីយដ្ឋាន និងភេសជ្ជៈ (F&B) ជាច្រើន ដែលលើកដង្កើនសហគមន៍នេះ ដែលកំ​ពុង​រីក​ចម្រើន​ជាមួយនិងម៉ាកល្បីៗ។ ជាផ្នែក​មួយនៃការប្តេជ្ញាចិត្តបន្តរបស់ខ្លួនចំពោះសុខុមាលភាព​សហគមន៍ និង​ការឱ្យតម្លៃលើវប្បធម៌ ដឹ អូឡាំព្យាស៊ីធី​ នៅតែបន្តគាំទ្រដល់ការប្រារព្ធ​ពិធីរួមរួមដែល​អបអរសាទរ​វប្បធម៌របស់ប្រទេសកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅទីក្រុង​ដែលផ្តោត​លើ​សុខមាលភាព​ដ៏រស់រវើក៕

Daro Ly

អត្ថបទថ្មី