ទាល់អ្នកផលិតមាតិកាលើកសរសើរ ទើបដឹងថា មិត្តហ្វូន ចូលរួមក្នុងសកម្មភាពកិច្ចការសង្គម និងមនុស្សធម៌ជាបន្តបន្ទាប់

  • 2025-04-12 04:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook & TikTok ពិតជាមានឥទ្ធិពលណាស់សម្រាប់យើងទាំងអស់គ្នានាសម័យកាលឌីជីថលនេះ ដែលអាចជំរុញអាជីវកម្មកាន់តែរីកចម្រើន ឬបង្កវិបត្តិធ្ងន់ធ្ងរក៏មាន ហើយក៏ជាមធ្យោបាយពេញនិយម ក្នុងការចែករំលែកព័ត៌មានល្អៗ ឬការបំពុលសង្គម ទៅតាមខ្លឹមសារ និងគោលបំណងរបស់អ្នកផលិតមាតិកាវីដេអូ ឬម្ចាស់គណនីរៀងៗខ្លួន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ សូមសរសើរដល់អ្នកផលិតមាតិកាវីដេអូជាច្រើន ដែលបានផលិតវីដេអូចែករំលែកនូវខ្លឹមសារល្អៗសម្រាប់អ្នកទស្សនា ក្នុងនោះមានវីដេអូទាក់ទាញមួយរបស់ យុវជន Elwin ដែលទើបបង្ហោះចេញថ្មីៗនេះ ដោយលើកឡើងពីសារៈសំខាន់នៃការបរិច្ចាគឈាមនៅក្នុងប្រទេសនីមួយៗ ដែលខ្លឹមសាររបស់ប្អូន គឺលើកទឹកចិត្តដល់ប្រជាជនខ្មែរទាំងអស់គ្នា ចូលរួមក្នុងសកម្មភាពមនុស្សធម៌នៃការបរិច្ចាគឈាម។

ក្នុងវីដេអូនោះប្អូនប្រុស Elwin ក៏បានលើកសរសើរដល់ក្រុមហ៊ុន មិត្តហ្វូន ដែលបានចូលរួមក្នុងកិច្ចការមនុស្សធម៌ ដោយបង្កើតនូវកម្មវិធីទ្រង់ទ្រាយធំមួយអំពីសារៈសំខាន់នៃការបរិច្ចាគឈាម «ដំណក់ឈាមមួយលានបេះដូង» កាលពីចុងឆ្នាំ 2024 ដែលជំរុញឱ្យបុគ្គលិក និងដៃគូអាជីវកម្មចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

ក្នុងពេលប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនតែងតែជាអ្នកត្រួសត្រាយក្នុងការអនុវត្តគំនិតផ្តួចផ្តើមសង្គមសម្រាប់សហគមន៍ ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គមកម្ពុជា ដោយអ្នកផលិតមាតិកាវីដេអូពន្លកថ្មីមួយដួងទៀតក៏បានសរសើរក្រុមហ៊ុន មិត្តហ្វូន នោះគឺ Ricky ដែលប្អូនបានលើកឡើងនៅក្នុងវីដេអូរបស់ខ្លួនដែលនិយាយអំពីការចូលរួមថែរក្សាបរិស្ថានតាមរយៈសកម្មភាពតូចធំរបស់យើងម្នាក់ៗ។

Ricky បានបង្ហាញថា គ្រោះធម្មជាតិដែលកើតឡើងថ្មីៗនេះ ទាំងភ្លើងឆេះព្រៃទំហំធំនៅប្រទេសអាមេរិក ខ្យល់ពុលពេញបរិយាកាសក្នុងប្រទេសកម្ពុជានៅដើមឆ្នាំនេះ សុទ្ធតែបង្កឡើងដោយការបំពុលបរិស្ថានកាន់តែធ្ងន់ធ្ងរ ដែលយើងគ្រប់គ្នា ត្រូវមានស្មារតីចូលរួមក្នុងការកាត់បន្ថយការបំពុលបរិស្ថាននេះ ដើម្បីជួយដល់ផែនដីដែលយើងរស់នៅទាំងអស់គ្នា។ ភ្ជាប់ជាមួយគំនិតនេះ Ricky ក៏បានលើកនិយាយពីក្រុមហ៊ុន មិត្តហ្វូន ផងដែរ ដែលកាលពីខែសីហា ឆ្នាំ2024 មិត្តហ្វូន បានរៀបចំមហាព្រឹត្តិការណ៍ «CYCLING GREEN WONDERLAND AND GLOW RUN WONDERLAND» នៅឯព្រះលានជល់ដំរី ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់ «មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប» ក៏ដូចជាចូលរួមផ្សព្វផ្សាយតំបន់ប្រវត្តិសាស្ត្រអច្ឆរិយរបស់យើង ក្នុងនោះក៏មានសកម្មភាពជិះកង់ ដាំកូនឈើ ការប្រកួតកង់យឺត ប្រកួតកង់ដោល និងការរត់ប្រណាំង ដែលបានបង្ហាញពីការចូលរួមថែរក្សាបរិស្ថាន កិច្ចការសង្គមមនុស្សធម៌ផងដែរ។

ជាមួយគ្នានេះ ប្លែកភ្នែកផងដែរ អ្នកផលិតមាតិកាវីដេអូពន្លកថ្មី ផល្លីតា ក៏បានចេញវីដេអូចែករំលែកការធ្វើអំពើល្អជាមួយមនុស្សជុំវិញខ្លួន ដែលយើងអាចធ្វើបានគ្រប់ទីកន្លែង មិនថាក្នុងគ្រួសារ សាលារៀន អ្នកជិតខាង ឬអ្នកមិនស្គាល់គ្នា ដែលសកម្មភាពរបស់ប្អូនស្រី គឺស្វែងរកអ្នកមានសំណាង ដែលប្អូនស្រី នឹងចេញលុយឱ្យអ្នកមានសំណាងនោះ ញ៉ាំអាហារឆ្ងាញ់ៗ ហើយជាបន្តទៀត ប្អូន ផល្លីតា ក៏បានទិញអាហារកញ្ចប់ជូនដល់អ៊ំធាក់ស៊ីក្លូវ័យចំណាស់ដោយទឹកមុខរីករាយ ដែលនេះជាការចែករំលែកអាហារដល់អ្នកដែលខ្សត់ខ្សោយជាងខ្លួនយើង ដើម្បីបន្តបណ្ដុះ និងចែករំលែកវប្បធម៌សាងបុណ្យ ឬមនុស្សធម៌។

សកម្មភាពរបស់ប្អូនស្រីកើតឡើងមក ក៏ព្រោះឆ្នាំមុន ប្អូនស្រីបានឃើញ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីកិច្ចការសង្គម និងមនុស្សធម៌ «ពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងប្រគល់អំណោយ» ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង 600នាក់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីខែមេសា ឆ្នាំ2024 ក្នុងគោលបំណងចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។

នាពេលខាងមុខនេះ យើងជឿជាក់ថា ក្រុមហ៊ុន មិត្តហ្វូន នឹងបន្តរៀបចំសកម្មភាពសប្បុរសធម៌ផ្សេងៗទៀត ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គមកម្ពុជា។

ក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ 2009 ក្រោមឈ្មោះម៉ាកមិត្តហ្វូន (Metfone) ។ មិត្តហ្វូនផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើន ជាមួយនឹងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវផលិតផលកម្រិតខ្ពស់ កម្មវិធីទូរសព្ទ និងសេវាកម្មបន្ថែមដ៏សម្បូរបែប ដើម្បីបង្កើនបទពិសោធអ្នកប្រើប្រាស់ និងបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន ។ មិត្តហ្វូន កាន់តែជិតស្និទ្ធ!

ដោយ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម
អត្ថបទថ្មី