ព្រះខ័នរាជស្វាយរៀង បំបែកកំណត់ត្រាក្លិបជាលើកដំបូង AFC Challenge League
- 2025-04-18 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះខ័នរាជស្វាយរៀង បំបែកកំណត់ត្រាក្លិបជាលើកដំបូង AFC Challenge League
ចន្លោះមិនឃើញ
ក្លិបព្រះខ័នរាជស្វាយរៀងបានបំបែកកំណត់ត្រារបស់ខ្លួន ពោលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024-2025 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនេះបន្ទាប់ពីពួកគេបានទម្លាក់ក្រុម Madura របស់ឥណ្ឌូណេស៊ីក្នុងលទ្ធផលទាំងពីរជើង៦-៣ កាលពីល្ងាចម្សិលមិញនេះ។ ចំណែកវគ្គផ្ដាច់ព្រ័ត្រក្រុមតំណាងឲ្យកម្ពុជាមួយនេះ នឹងត្រូវប៉ះក្រុមបាល់ទាត់ FK Arkadag លីគកំពូល តួកមេនីស្ថាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងទឹកដីកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះលេងតែមួយជើងប៉ុណ្ណោះ ហើយក្រុមណាឈ្នះ នឹងលើកពានតែម្ដង៕