Carlo Ancelotti បង្ហើប​ប្រព័ន្ធ​​លេង​ដែល​លោក​ពេញ​ចិត្ត​បំផុង​សម្រាប់ Real Madrid នា​ពេលនេះ​

  • 2025-04-21 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti អ្នក​ចាត់​​ការ​របស់​ក្រុម​ស្ដេច​ស Real Madrid បាន​ទម្លាយ​ពី​ប្រព័ន្ធ​លេង​ដែល​លោក​ពេញចិត្ត​​ បំផុត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នា​ពេល​​នេះ​​។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​យក​ឈ្នះ​ទៅ​លើ Athletic Bilbao ១-០ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣២​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២០ ​ខែមេសា ឆ្នាំ២០២៥។

បុរស​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ថា «​ប្រព័ន្ធ​ដែល​ខ្ញុំ​ចូល​ចិត្ត​លេង​បំផុត​នោះ​គឺ ៤-៤-២។ យើង​ការពារ​បាន​ល្អ​ណាស់​​ វា​ជា​ប្រព័ន្ធ​មួយ​ដែល​យើង​​​លេង​បាន​ល្អ​»។ ការ​លើក​ឡើង​​នេះ​មិន​មែន​មានន័យ​ថា គ្រប់​ពេល​ Real Madrid ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សុទ្ធ​តែ​ប្រើ​របៀប​លេង​បែប​នេះ​នោះ​ទេ​ គឺ​វា​អាច​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​ផង​ដែរ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​យក​បាន​៣​ពិន្ទុ​កាល​ពី​យប់មីញ Real Madrid នៅ​តែ​មាន​ឱកាស​ប្រជែង​ La Liga ដដែល​ ពោល​ពួក​គេ​មាន​៦៩​ពិន្ទុ​តាម​ពី​ក្រោម Barcelona ដែល​ស្ថិត​នៅ​កំពូល​តារាង​នោះ​៤​ពិន្ទុ​ប៉ុណ្ណោះ​ ខណៈ​ការ​ប្រកួត​​នៅ​សល់​ចំនួន​៦​ប្រកួត​ទៀត​៕

មួយ ហ៊ា

អត្ថបទពេញនិយម