ប្រឈមទោសជាប់ពន្ធនាគារ បើសង់សំណង់រឹង ជាអចិន្ត្រៃយ៍ប៉ះលើដីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
- 2025-04-23 04:35:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឈមទោសជាប់ពន្ធនាគារ បើសង់សំណង់រឹង ជាអចិន្ត្រៃយ៍ប៉ះលើដីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ចន្លោះមិនឃើញ
បន្ថែមលើគោលការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ចំពោះម្ចាស់លំនៅដ្ឋាន ឬសំណង់អគារនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបង្កើនការយកចិត្ដទុកដាក់លើការសាងសង់សំណង់រឹង ជាអចិន្ដ្រៃយ៍ក្រែងប៉ះពាល់ដល់ដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នាំឲ្យមានទោសទណ្ឌ និងផាកពិន័យ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រកាសកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា មិនត្រូវសាងសង់សំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើយ។
ច្បាប់ស្ដីពីផ្លូវថ្នល់ ត្រង់មាត្រា៧១ បានចែងថា ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែទៅ១ (មួយ)ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២ ០០០,០០០ (ពីរលាន) រៀល៕