កោះពេជ្រពង្រីកទីធ្លាបៃតងបន្ថែម ជាមួយសួនឧទ្យានថ្មី និងដាំកូនឈើ ១០០០ដើម គម្រប់ខួប ១ ឆ្នាំនៃអូអេស៊ីសបៃតង
- 2025-04-24 02:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះពេជ្រពង្រីកទីធ្លាបៃតងបន្ថែម ជាមួយសួនឧទ្យានថ្មី និងដាំកូនឈើ ១០០០ដើម គម្រប់ខួប ១ ឆ្នាំនៃអូអេស៊ីសបៃតង
ចន្លោះមិនឃើញ
ខែមេសា ឆ្នាំ ២០២៥ កោះពេជ្រ រាជធានីភ្នំពេញ – អូអេស៊ីសបៃតង (Green Oasis) ជាយុទ្ធនាការដាំដើមឈើជាសហគមន៍ដែលសហការរៀបចំដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ប្រារព្ធខួបលើកទីមួយរបស់ខ្លួនក្នុងទិវាភពផែនដី។ ក្នុងការប្រារព្ធពិធីនេះ អ្នកជំនាញ អង្គការមិនមែនរដ្ឋាភិបាល និស្សិត និងប្រជាជនបានប្រមូលផ្តុំគ្នានៅសួនឧទ្យានថ្មីមួយនៅកណ្តាលកោះពេជ្រ ដែលគ្រោងនឹងបើកនៅចុងឆ្នាំនេះ សម្រាប់ព្រឹត្តិការណ៍ដាំកូនឈើជាសហគមន៍។ ពិធីសូត្រមន្តចម្រើនប្រសិទ្ធិពរជ័យ បន្ថែមការរំលឹក លើកតម្កើងស្មារតីវប្បធម៌សម្រាប់កន្លែងដាំកូនឈើ។
ឧទ្យានទំហំមួយហិកតានេះនឹងមានការរចនាតាមបែបប្រពៃណីខ្មែរ កន្លែងរៀបចំព្រឹត្តិការណ៍ សួនកុមារ និងហាងអាហារ និងភេសជ្ជៈ និងហាងទំនិញ។ ដើម្បីចូលរួមជាមួយសហគមន៍បន្ថែមទៀត កោះពេជ្រកំពុងចាប់ផ្តើមយុទ្ធនាការអនឡាញមួយក្នុងសប្តាហ៍នេះនៅលើគេហទំព័រ Facebook និង Instagram របស់ខ្លួនដោយអញ្ជើញសាធារណជនឱ្យផ្តល់យោបល់អំពីឈ្មោះសួនឧទ្យានថ្មី។ គំនិតផ្តួចផ្តើមនេះលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមក្នុងការបង្កើតកន្លែងដែលមានអត្ថន័យដែលឆ្លុះបញ្ចាំងពីតម្លៃរួម និងអត្តសញ្ញាណជាខ្មែរ។
បន្ថែមពីលើកូនឈើដែលបានដាំនៅក្នុងព្រឹត្តិការណ៍នេះ កូនឈើជាង ១,០០០ នឹងត្រូវដាំនៅទូទាំងកោះពេជ្រ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង អូអេស៊ីសបៃតងដ៏ទូលំទូលាយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដើមឈើជាង ១៥,០០០ ត្រូវបានដាំនៅទូទាំងកោះពេជ្រ និងគម្រោងរបស់ អូស៊ីអាយស៊ី រួមមានទីក្រុងរណបជ្រោយចង្វារ ទីក្រុងនរា ទីក្រុងទេសចរណ៍ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ព្រឹត្តិការណ៍នេះបាននាំមកនូវអ្នកចូលរួមយ៉ាងច្រើនកុះករ រួមទាំង សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា, Toutes à l'École, Enfants d'Asie, អង្គការជនមានពិការភាពសិលាកម្ពុជា, អង្គការសាលារៀនទន្សាយ, សភាពាណិជ្ជកម្មអាមេរិក អឺរ៉ុប និង អ៊ីតាលីនៅកម្ពុជា។ ក៏មានការគាំទ្រផងដែរពីស្ថាប័ន និងធុរកិច្ចក្នុងស្រុកដូចជា មូលនិធិ ខេ អឹម អេច (ISI Group), ធនាគារកាណាឌីយ៉ា, សួនឧស្សាហកម្មកាណាស៊ីធីវិនិយោគ, សាកលវិទ្យាល័យ ខេមតិច, សាលាអន្តរជាតិ កាណាដា, École Française Internationale de Phnom Penh, មន្ទីពេទ្យ អ៊ីនធ័រឃែរ, ហ្គោលដិនដូនកែវរ៉ាយស៏មីល, ទឹកពិសាហាយ-ធិច, តារាអ៊ិនសួរិន ម.ក, Miss Cosmo Cambodia, សុវណ្ណាភូមិឡាយហ្វ៍, Mr. Dad Coffee, Chao Mao, ឡា សែន ហេងហេង, Little Caesars, TUBE Coffee, និងច្រើនទៀត។
គំនិតផ្តួចផ្តើមនេះបានណែនាំវិធីសាស្រ្ត មីយ៉ាវ៉ាគី (Miyawaki) ដែលជាវិធីសាស្រ្តរបស់ជប៉ុនចំពោះការដាំដើមឈើនៅតំបន់ទីក្រុងដោយប្រើការដាំដើមឈើដែលមានស្រទាប់ក្រាស់។ អនុវត្តនៅសួនឧទ្យានថ្មី វិធីសាស្ត្រនេះជួយបង្កើតរុក្ខជាតិបៃតងដែលអាចទ្រទ្រង់ដោយខ្លួនឯង និងផ្តល់នូវភាពធន់បានយូរនៅក្នុងកន្លែងតូចចង្អៀត។
មុន្នី និស្សិតនៅសាកលវិទ្យាល័យ ខេមតិច បានលើកឡើងថា «យើងបានឃើញផ្ទាល់ដៃពីកម្មវិធីទាំងអស់នេះ ដែលវាពិតជាអាចទាក់ទាញសិស្ស និងពង្រឹងការយល់ដឹងរបស់ពួកគេអំពីរបៀបដែលរុក្ខជាតិបៃតងប្តូរទិដ្ឋភាពដែលយើងរស់នៅ។ វិធីសាស្រ្ត មីយ៉ាវ៉ាគី មិនត្រឹមតែផ្តោតទៅលើប្រភេទដើមកំណើត និងការដាំជាស្រទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសិស្សឱ្យចូលរួមក្នុងការបង្កើតទីក្រុងបៃតង និងនិរន្តរភាពបន្ថែមទៀតផងដែរ។»
«អូអេស៊ីសបៃតងត្រូវបានយកចិត្តទុកដាក់ខ្លាំងចំពោះគំនិតដែលថាទីក្រុងប្រកបដោយនិរន្តរភាពចាប់ផ្តើមជាមួយនឹងការផ្តួចផ្តើមជាមួយសហគមន៍។ តាមរយៈការចូលរួមជាមួយមនុស្សគ្រប់គ្នា យើងកំពុងកសាងការប្តេជ្ញាចិត្តរយៈពេលវែងទៅលើទីក្រុងដែលមានភាពបៃតង ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់យើងជាបន្តបន្ទាប់។" - Eva Berlinson តំណាងក្រុមហ៊ុន អូស៊ីអាយស៊ី និងសមាជិក អូអេស៊ីសបៃតង បានលើកឡើង។
ដោយសារកោះពេជ្ររីកចម្រើនទៅជាតំបន់ពាណិជ្ជកម្មកណ្តាលតាមដងទន្លេមេគង្គ និងទន្លេបាសាក់ តម្រូវការសម្រាប់កន្លែងដែលអាចស្រូបយកខ្យល់អាកាសបានបន្តកើនឡើង។ ឧទ្យានថ្មីនេះនឹងផ្តល់ជូនទេសភាពបៃតងសម្រាប់ កោះពេជ្រ ដែរបន្ថែមទៅលើ Coconut Park, Treellion Park, River Garden និង Elysee Garden ដែលជាកន្លែងរចនាឡើងសម្រាប់មនុស្សដើម្បីប្រមូលផ្តុំ សម្រាកលំហែកាយ និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិឡើងវិញ។
ជាបន្ទាប់ អូអេស៊ីសបៃតង នឹងបន្តគាំទ្រទីធ្លាសាធារណៈដែរអាចបម្រើជាអត្ថប្រយោជន៏ដល់សហគមន៍តែមួយ។ ដើមឈើដែលបានដាំក្នុងអំឡុងពេលប្រារព្ធពិធីនេះនឹងរីកដុះដាលអមជាមួយនឹងទេសភាពទីក្រុងដែលកំពុងតែវិវឌ្ឍន៍របស់កោះពេជ្រ ដែលបម្រើជាការរំលឹកដល់ការចូលរួមចែករំលែក។