បណ្ណាគារ TSUTAYA ដ៏ល្បីរបស់ជប៉ុន សម្ពោធបើកដំណើរការដំបូងគេបង្អស់នៅកម្ពុជា

  • 2025-04-24 08:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាគារ TSUTAYA ដ៏ល្បីរបស់ប្រទេសជប៉ុន បានសម្ពោធបើកដំណើរការជាផ្លូវការនៅកម្ពុជាហើយ នៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២៥ នេះ ជាមួយនឹងការត្រៀមដាក់លក់សៀវភៅរហូតដល់ ៧០,០០០ ក្បាល។

ក្រោយពិធីសម្ពោធបើកយ៉ាងអធិកអធម បណ្ណាគា TSUTAYA ដែលស្ថិតនៅជាន់ទី១ នៃផ្សារទំនើបAEON MALL PHNOM PENH បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ធំទូលាយទំហំ ១,៥០០ ម៉ែត្រការ៉េ ជាមួយហាងកាហ្វេប្រេន និងអាហាសម្រន់សម្បូរបែបរង់ចាំប្រើជូនអតិថិជនទៅជាវ និងអង្គុយអានផ្ទាល់នៅក្នុងហាង។ បណ្ណាគា ត្រូវបានប្រកាសបើកចាប់ពីម៉ោង ១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៤ នេះ ខណៈដែលគេឃើញភ្ញៀវមួយចំនួនទន្ទឹងរង់ចាំចូលទិញ និងអានរួចជាស្រេចនៅខាងមុខហាង។

ពិធិសម្ពោធបើក និងកាត់ខ្សែបូ ត្រូវបានធ្វើឡើងក្រោមវត្ដមាន ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស្សី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ព្រមទាំងមន្ដ្រីអ្នកមុខអ្នកការ នៃប្រទេសទាំងពីរ គឺកម្ពុជា-ជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស្សី បាននាំយកកាដូពិសេសជាផ្ចិតប្រពៃណីជប៉ុនធ្វើដោយដៃដ៏ស្រស់ស្អាតចំនួន ១០០ ពីខេត្តត្បូតូ ដោយមានបោះពុម្ពជាពាក្យ 'Arigatou' ដែលមានន័យថា “អរគុណ” សម្រាប់អ្នកចូលរួមទៀតផង។

បណ្ណាគារ Tsutaya បានដាក់សៀវភៅជាច្រើនប្រភេទក្នុងនោះមានសៀវភៅនិយាយអំពីអក្សរសិល្ប៍ របៀបរស់នៅ និងដំណើរកម្សាន្ដ។ Tsutaya ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ នៅទីក្រុងអូសាកា ប្រទេសជប៉ុន មានការផ្តល់ជូនដ៏សម្បូរបែបដែលលើសពីកន្លែងសម្រាប់ទិញ សៀវភៅ។ នាពេលបច្ចុប្បន្ន បណ្ណាគារ Tsutaya មានជាង ៨០០ កន្លែងជាមួយការបំផុសគំនិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការស្វែងយល់អំពីរបៀបរស់នៅ ទូទាំងប្រទេសជប៉ុន ចិន តៃវ៉ាន់ និងម៉ាឡេស៊ី៕

សំ​ ណាង

អត្ថបទថ្មី