អ្នកគាំទ្រ Man Utd ចង់ឃើញ Onana ចាកចេញ ពេលនេះមានផ្លូវហើយ
- 2025-04-25 02:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Man Utd ចង់ឃើញ Onana ចាកចេញ ពេលនេះមានផ្លូវហើយ
ចន្លោះមិនឃើញ
ជាការពិតណាស់អ្នកគាំទ្ររបស់ បិសាចក្រហម ស្ទើរតែទាំងអស់ហាក់មិនសូវជាសប្បាយចិត្តជាមួយទម្រង់លេងរបស់ Andre Onana ឡើយ ហើយតែងតែមានព័ត៌មានចចាមអារ៉ាមជារឿយៗចង់ឃើញអ្នកចាំទីរូបនេះចាកចេញពី Manchester United ។
គិតមកទល់ពេលនេះ Onana នៅសល់កុងត្រាប្រមាណ៣ឆ្នាំទៀត ខណៈដែលកុងត្រាចាស់គេបានចុះជាមួយ Manchester united នោះមានរយៈពេល៥ឆ្នាំ ហើយធ្វើឡើងនៅឆ្នាំ២០២៣។ ឥឡូវនេះអ្នកចាំទីវ័យ២៨ឆ្នាំ កំពុងស្ថិតក្នុងការចង់បានរបស់ AC Milan នេះបើតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Spazio Milan ។
ទោះបីជាយ៉ាងណាលោក Roben Amorim ក៏មានចេតនាចង់បញ្ចេញអ្នកចាំទីរូបនេះដែរ ហើយនឹងកំពុងតែប៉ងចង់យកអ្នកចាំទីជម្រើសជាតិជប៉ុន Zion Suzuki មកជំនួស Onana ផងដែរ៕