តើអ្នកកំពុងរង់ចាំអ្វីទៀត? គ្រប់គ្នាកំពុងនិយាយអំពីការដកសាច់ប្រាក់ឥតគិតថ្លៃ របស់ធនាគារ វីង!

  • 2025-05-27 02:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងយុគសម័យឌីជីថលនេះ អ្វីៗក៏វិវឌ្ឍន៍ទៅមុខយ៉ាងលឿន ជាពិសេសគឺវិស័យធនាគារ។ តើអ្នកធ្លាប់គិតទេថា ការដកសាច់ប្រាក់ពីធនាគារលែងគិតថ្លៃសេវាទៀត? មែនហើយ! ធនាគារ វីង (Wing Bank) បាននាំយកបដិវត្តន៍ថ្មីនេះមកផ្តល់ជូន ប្រជាជនកម្ពុជា ជាមួយនឹងសេវាកម្មដកសាច់ប្រាក់ឥតគិតថ្លៃ ដែលកំពុងតែត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈនិយាយតៗគ្នា និងប្រើប្រាស់យ៉ាងទូលំទូលាយ។ តើអ្នកនៅតែមិនទាន់ប្តូរមកប្រើធនាគារ វីង ទៀតមែនទេ?

កុំឲ្យឱកាសល្អនេះកន្លងហួស!

ឥឡូវនេះ គ្រប់គ្នាកំពុងតែរីករាយជាមួយនឹងភាពងាយស្រួល និងការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់ពីការដកសាច់ប្រាក់ឥតគិតថ្លៃរបស់ធនាគារ វីង។ អ្នកស្រី សុភា អាយុ ៤៥ ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារ បានមានប្រសាសន៍ថា៖ "កាលពីមុន ខ្ញុំតែងតែបារម្ភរឿងថ្លៃសេវាដកប្រាក់រាល់ពេលដែលខ្ញុំត្រូវដកលុយពីធនាគារ។ តែឥឡូវនេះ ខ្ញុំឈប់បារម្ភទៀតហើយ ព្រោះធនាគារ វីង អនុញ្ញាតឲ្យខ្ញុំដកលុយប៉ុន្មានដងក៏បាន ដោយឥតគិតថ្លៃសេវាតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស! វាជួយសន្សំសំចៃខ្ញុំបានច្រើនណាស់ក្នុងមួយខែៗ"។ ចំណែកឯលោក សម័យ អាយុ ២៨ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនវិញ បានបន្ថែមថា៖ "ខ្ញុំមិនចាំបាច់ទៅដល់សាខាធនាគារដើម្បីដកលុយទៀតទេ ខ្ញុំអាចដកបានតាមភ្នាក់ងារធនាគារ វីង ដែលមាននៅគ្រប់ទីកន្លែង ឥតគិតថ្លៃសេវាទៀត។ ពិតជាងាយស្រួលខ្លាំងណាស់!"។

បដិវត្តន៍នៃការដកសាច់ប្រាក់ ឥតគិតថ្លៃ ឥតដែនកំណត់!

ធនាគារ វីង ពិតជាបាននាំមកនូវបទពិសោធន៍ថ្មីប្លែក និងងាយស្រួលមិនធ្លាប់មានពីមុនមក។ លែងមានការព្រួយបារម្ភពីថ្លៃសេវាដកប្រាក់ លែងមានការបារម្ភរឿងចំណាយលើការដកប្រាក់ញឹកញាប់ទៀតហើយ។ នេះមិនមែនគ្រាន់តែជាសេវាកម្មដកសាច់ប្រាក់ឥតគិតថ្លៃធម្មតាទេ តែវាគឺជា "ការផ្លាស់ប្តូរ" ដ៏ធំមួយនៅក្នុងវិស័យធនាគារ។ ដល់ពេលហើយ! បោះបង់ទម្លាប់ចាស់ ហើយប្តូរមកប្រើធនាគារ វីង!

នៅពេលដែលធនាគារផ្សេងទៀតនៅតែបន្តគិតថ្លៃសេវាដកប្រាក់ ធនាគារ វីង បានបោះជំហានឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះនេះ។ ដូច្នេះ តើអ្នកនៅតែចង់ចំណាយប្រាក់ទៅលើថ្លៃសេវាដកប្រាក់ដែលមិនចាំបាច់ទៀតទេ?

ធនាគារ វីង ប្តេជ្ញាពង្រឹងជំហររបស់ខ្លួនជាធនាគារឈានមុខគេផ្នែកបច្ចេកវិទ្យា និងសេវាកម្មទំនើបក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវភាពងាយស្រួល ល្បឿនលឿន និងសុវត្ថិភាពខ្ពស់បំផុត។ កុំបង្អង់យូរ! បើកគណនីធនាគារ វីង ថ្ងៃនេះ ហើយចាប់ផ្តើមរីករាយជាមួយការដកសាច់ប្រាក់ឥតគិតថ្លៃតាមភ្នាក់ងារធនាគារ វីង ជាង ១២,០០០កន្លែង ទូទាំងប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖ 023 999 989 ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគារ វីង

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី