ថៃ ចល័តទ័ព ទៅកាន់ខេត្តជាប់ព្រំដែន ត្រៀមខ្លួនរួចស្រច ក្នុងករណីមានការប្រយុទ្ធគ្នា ជាមួយកម្ពុជា

  • 2025-06-02 04:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពថៃ បានបញ្ជាក់ថាខ្លួនបានត្រៀមខ្លួនសម្រាប់គ្រប់ស្ថានការណ៍ដែលអាចកើតឡើងនៅតាមព្រំដែនជាមួយកម្ពុជា ខណៈដែលរដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាងអ៊ីយ៉ាមផុងសា បានសង្កត់ធ្ងន់ថា ប្រទេសថៃនៅតែប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីឧបទ្ទវហេតុបាញ់ប្រហារខ្លីមួយនៅថ្ងៃទី២៨ ខែឧសភា នៅតំបន់ឈុងបុក ខេត្ត Ubon Ratchathani បានបណ្តាលឱ្យទាហានកម្ពុជាម្នាក់ ពលីជីវិត។

កាលពីថ្ងៃសុក្រទី៣០ ខែឧសភា មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ផាណា ក្លែវផ្លុតធុក បានជួបជាមួយសមភាគីកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅច្រកព្រំដែនឈុងជុំ ខេត្តសុរិន្ទ ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅតាមព្រំដែន។ ភាគីទាំងពីរបានឯកភាពគ្នាដកទ័ពចេញពីតំបន់ជម្លោះ និងប្រើប្រាស់គណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (Joint Boundary Committee - JBC) ដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេលពីរសប្តាហ៍។

ឧបទ្ទវហេតុនៅថ្ងៃទី២៨ ខែឧសភា បានកើតឡើងនៅតំបន់ឈុងបុក ដែលជាតំបន់ជម្លោះនៅចំណុចប្រសព្វនៃព្រំដែនថៃ កម្ពុជា និងឡាវ។ ការប៉ះទង្គិចនេះបានបន្តរយៈពេលប្រមាណ១០នាទី មុនពេលមេបញ្ជាការក្នុងតំបន់ទាំងសងខាងបាននិយាយគ្នា និងបញ្ជាឱ្យមានបទឈប់បាញ់៕

អត្ថបទ ៖ គីម ណារ៉ាក់