FirstWave បានរៀបចំកម្មវិធី “Basecamp Meetup” ដំបូងសម្រាប់ស្ថាបនិកស្តាតអាប់នៅកម្ពុជា – គ្មានការលក់គំនិត គ្រាន់តែសន្ទនាពិតប្រាកដ
- 2025-06-09 05:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FirstWave បានរៀបចំកម្មវិធី “Basecamp Meetup” ដំបូងសម្រាប់ស្ថាបនិកស្តាតអាប់នៅកម្ពុជា – គ្មានការលក់គំនិត គ្រាន់តែសន្ទនាពិតប្រាកដ
ចន្លោះមិនឃើញ
ភ្នំពេញ – ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ — FirstWave គឺជាចលនាដឹកនាំដោយស្ថាបនិកស្តាតអាប់ ដែលផ្តោត លើការ គាំទ្រដល់ស្តាតអាប់ក្រោយវគ្គបង្កើនល្បឿន បានរៀបចំកម្មវិធី Basecamp Meetup ដំបូងរបស់ខ្លួនយ៉ាង ជោគជ័យ កាលពីយប់មិញ នៅ Pi Coffee, Connexion លើកោះពេជ្រ។ ព្រឹត្តិការណ៍នេះមានការចូល រួមយ៉ាងច្រើនកុះករពី បណ្តាស្ថាបនិកស្តាតអាប់ វិនិយោគិន សហគ្រិន និងអ្នកចាប់អារម្មណ៍អំពីស្តាតអាប់ជាង ៨០ នាក់ មកជួបជុំគ្នា ដើម្បីចែក រំលែកបទពិសោធន៍ បង្ហាញទស្សនៈ និងកសាងសហគមន៍ថ្មី។
ក្រោមប្រធានបទ “សហគមន៍ដឹកនាំដោយស្ថាបនិក ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងតម្រង់ទិស” កម្មវិធីនេះមានលក្ខណៈខុសប្លែកពីកម្មវិធីស្ថាតអាប់ផ្សេងទៀត ដែលច្រើនផ្តោតលើការលក់គំនិត (Pitching) ជំនួសមកកវិញនូវ ការជជែក សន្ទនា និងការស្ទង់មតិពីអ្នកចូលរួមអំពីបញ្ហាដែលពួកគេប្រឈម ជាពិសេស ជាវេទិកាសេរី សម្រាប់អ្នកចូលរួម លើកឡើងពីយោបល់របស់ខ្លួន ក្នុងបរិយាកាសសប្បាយរីករាយ និងបើកចំហរ។
“យើងធុញនឹងព្រឹត្តិការណ៍ស្តាតអាប់ដែលមានអារម្មណ៍ដូចជាការសម្ដែង” អ្នករៀបចំព្រឹត្តិការណ៍ម្នាក់បានបញ្ជាក់។ “យប់មិញបង្ហាញថា មានតម្រូវការខ្លាំងចំពោះសហគមន៍ពិតប្រាកដ និងការគាំទ្រពិតប្រាកដស ម្រាប់អ្នកបង្កើតស្តាតអាប់នៅកម្ពុជា។”
“យប់នេះមិនត្រឹមតែជាឱកាសអបអរសាទរ FirstWave ប៉ុណ្ណោះទេ — ប៉ុន្តែវាជាការប្រមូលផ្តុំ រវាងស្ថាបនិក អ្នក វិនិយោគ និងសហគមន៍ ចូលរួមសហការណ៍សាងសង់អ្វីមួយដ៏ធំ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែល យើងអាច ធ្វើបាន នៅពេលដែលយើងគាំជួយជ្រោមជ្រែងគ្នា។ ហើយបាទ — នៅមានអ្វីដែលគួរឱ្យរំភើប ជាងនេះទៀត…សូមរង់ចាំ” — នេះបើតាមសម្តី លោក វីរៈ ជា, កាប់ពីទែន ក្រុម FirstWave ។
ជាមួយនឹងអាហារសម្រន់ ភេសជ្ជៈ និងរឿងរ៉ាវអាជីវកម្មជាក់ស្តែង អ្នកចូលរួមបានរកឃើញតម្លៃនៃទំនាក់ទំនង រវាងគ្នា យ៉ាងជិតស្និទ្ធ ដោយមិនគិតពីតួនាទី ឬសមិទ្ធផលអ្វីទេ។ មិនថាអ្នកកំពុងបង្កើត MVP ដំបូង កំពុងពង្រីកក្រុម ឬស្វែងរកឱកាសថ្មីៗ Basecamp គឺជាកន្លែងសម្រាប់អ្នកបង្កើតទាំងអស់។ អំពី FirstWave
FirstWave គឺជាវេទិកាមួយបង្កើតឡើងដោយស្ថាបនិកស្តាតអាប់ ផ្តោតសំខាន់លើការជួយជ្រោមជ្រែងសហគម និង គាំទ្រដល់បណ្តាស្តាតអាប់ទាំងឡាយក្នុងប្រទេសកម្ពុជា តាមរយៈការបង្វឹកមួយទល់មួយ ការជ្រោមជ្រែងជាក់ស្តែង និងព្រឹត្តិការជួបគ្នាផ្សេងៗ។ FirstWave ចូលរួមបង្កើតអេកូស៊ីស្តិម ស្តាតអាប់មួយ មានដើមកំណើតក្នុងស្រុក តែមានមហិច្ចិតាទៅកាន់ទីផ្សារពិភពលោក។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ Basecamp នៅពេលអនាគត សូមចូលមើល៖ www.firstwave.asia