Galaxy M36 ជាទូរសព្ទលំដាប់ថវិកាក្រោម 200$ ប៉ុន្តែមាន 5G
- 2025-07-01 10:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy M36 ជាទូរសព្ទលំដាប់ថវិកាក្រោម 200$ ប៉ុន្តែមាន 5G
ចន្លោះមិនឃើញ
Galaxy M ជាស៊េរីទូរសព្ទដែលមានតម្លៃទាបសមរម្យ ប៉ុន្តែផ្ដោតទៅលើមុខងារប្រើប្រាស់មួយចំនួន ដែលលេចធ្លោជាងទូរសព្ទតម្លៃទាបពីក្រុមហ៊ុនផ្សេងទៀត ដូចជាកម្លាំងម៉ាស៊ីន ទំហំថ្មធំ និងគាំទ្រ5G ជាដើម ហើយ Samsung ទើបបញ្ចេញ Galaxy M36 ដែលមានតម្លៃទាបសមរម្យចាប់ពី ១៩៣ ដុល្លារ។
Samsung Galaxy M36 ត្រូវបានរចនាខ្នងខាងក្រោយដោយជ័រ មានអេក្រង់ការពារដោយកញ្ចក់ Gorilla Glass Victus+ អេក្រង់ទំហំ ៦,៧ អ៊ីងប្រភេទ AMOLED កម្រិតបង្ហាញ FHD+ និងល្បឿន 120Hz និងមានកាមេរ៉ាមុខ 13MP។ កាមេរ៉ាក្រោយ ៣ គ្រាប់ លេនគោលចាប់រូបភាពទំហំ 50MP ទប់លំនឹង OIS លេនទូលាយ 8MP និងលេនម៉ាក្រូ 2MP។
ផ្នែកកម្លាំងម៉ាស៊ីន Galaxy M36 បានបំពាក់ឈីបកម្រិតកណ្ដាល Exynos 1380 មានរ៉េម 6GB ឬ 8GB អង្គផ្ទុកទិន្នន័យ 128GB ឬ 256GB ដំណើរការដោយ One UI 7 ស្រោបពីលើ Android 15 ហើយក្រុមហ៊ុនធានា update ជូនរយៈពេល ៦ ឆ្នាំ និងមានមុខងារ AI គូររង្វង់ដើម្បី Search និង Google Gemini ដំណើរការលើប្រព័ន្ធ 5G ជាដើម។។ Galaxy M36 មានថាមពលថ្ម 5,000mAh និងគាំទ្រការសាកថ្មលឿន 25W។
Galaxy M36 នឹងត្រូវដាក់លក់លើគេហទំព័រ Samsung និង Amazon ចាប់ពីថ្ងៃទី១២ ខែកក្កដាតទៅ ក្នុងតម្លៃ ១៩៣ ដុល្លារ សម្រាប់ជម្រើសរ៉េមនិងអង្គផ្ទុកទិន្នន័យ 6/128GB និងមានជម្រើសពណ៌ទឹកក្រូច ស្វាយ និងពណ៌បៃតង។