Honor Magic V5 គឺជាទូរសព្ទបត់អេក្រង់ កម្រាស់ស្ដើងបំផុតលើលោក
- 2025-07-03 07:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honor Magic V5 គឺជាទូរសព្ទបត់អេក្រង់ កម្រាស់ស្ដើងបំផុតលើលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honor បានរំលងលេខ៤ ចោល ផ្លោះពី Magic V3 ទៅកាន់ Honor Magic V5 និងបានក្លាយជាទូរសព្ទអេក្រង់បត់ Fold ដ៏ស្ដើងជាងគេបំផុត មានកម្រាស់ត្រឹម ៨,៨ មីលីម៉ែត្រ ហើយនៅពេលបើកអេក្រង់ មានកម្រាស់ត្រឹមតែ ៤,២ មីលីម៉ែត្រប៉ុណ្ណោះ ជាមួយទម្ងន់ ២២២ ក្រាម។ មិនត្រឹមតែរូបរាងស្ដើងប៉ុណ្ណោះទេ ទូរសព្ទមានកម្រិតការពារធូលី IP58 និង IP59 និងបន្ថែមថ្មដល់ 6 100mAh បូករួមនឹងការសាកថ្មលឿន 66W និងសាកថ្មឥតខ្សែ 50W។
Honor Magic V5 មានអេក្រង់ខាងមុខទំហំ ៦,៤៣ អ៊ីង ជាអេក្រង់ LTPO OLED កម្រិតបង្ហាញ FHD+ និងមានល្បឿនអេក្រង់ 120Hz អេក្រង់ខាងក្នុងទំហំ ៧,៩៥ អ៊ីង កម្រិតបង្ហាញដូចគ្នា ល្បឿនអេក្រង់ដូចគ្នា និងកម្រិតភ្លឺខ្ពស់បំផុត 5 000 nits ការពារដោយកញ្ចក់ NanoCrystal Shield ផ្នែកខាងក្រៅ និងកញ្ចក់ Super Armored សម្រាប់អេក្រង់ខាងក្នុង។
ទូរសព្ទកំពូលបែបនេះ កម្លាំងម៉ាស៊ីនក៏ស្ថិតនៅលំដាប់កំពូលដែរ បំពាក់ឈីប Snapdragon 8 Elite ជំនាន់ចុងក្រោយ និងមានកាមេរ៉ាកម្រិតខ្ពស់ លេនគោលទំហំ 50MP f/1.6 លេនទូលាយទំហំ 50MP f/2 និងលេន telephoto ទំហំ 64MP កម្រិតលេន 70mm ឬពង្រីកបាន 3x និងកាមេរ៉ាថត Selfie ទំហំ 20MP f/2 ទាំងនៅលើអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង។
Honor Magic V5 គឺជាទូរសព្ទលំដាប់កំពូល និងជាទូរសព្ទលំដាប់ប្រណិត ដូចនេះគេបានដាក់លក់វានៅទីផ្សារប្រទេសចិនក្នុងតម្លៃ ១ ២៥៥ ដុល្លារឡើងទៅដល់ ១ ៥៣៥ ដុល្លារ ជាមួយជម្រើសរ៉េម/អង្គផ្ទុកទិន្នន័យ 12/256GB, 16/256GB, និង 16GB/1TB ដោយមានពណ៌ស ខ្មៅ ពណ៌មាស និងត្នោត។