វិទ្យាស្ថានបារាំងកម្ពុជា និង ក្រុមហ៊ុន អូស៊ីអាយស៊ី: ចាប់ដៃគូរសម្រាប់ការច្នៃប្រឌិតក្នុងវប្បធម៌
- 2025-07-03 07:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទ្យាស្ថានបារាំងកម្ពុជា និង ក្រុមហ៊ុន អូស៊ីអាយស៊ី: ចាប់ដៃគូរសម្រាប់ការច្នៃប្រឌិតក្នុងវប្បធម៌
ចន្លោះមិនឃើញ
ខែកក្កដា ឆ្នាំ ២០២៥, ភ្នំពេញ — «Institut français du Cambodge» (វិទ្យាស្ថានបារាំងកម្ពុជា IFC) និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងឈានមុខគេមួយរបស់កម្ពុជា បានបន្តភាពជាដៃគូជាផ្លូវការដើម្បីគាំទ្រកម្មវិធី «Villa Marguerite Duras» ដែលជាគំនិតផ្តួចផ្តើមវប្បធម៌មួយ ដែលមានបំណងផ្សព្វផ្សាយអក្សរសាស្រ្ត និងសិល្បៈក្នុងទីក្រុងភ្នំពេញ។
ការចុះហត្ថលេខានេះបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីក្នុងការជំរុញការច្នៃប្រឌិតក្នុងលក្ខណៈសហសម័យ និងកិច្ចសន្ទនាវប្បធម៌រវាងប្រទេសបារាំង និងកម្ពុជា តាមរយៈកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនប្រកបដោយភាពច្នៃប្រឌិត។ «Villa Marguerite Duras» ផ្តល់ជូនសិល្បករ សិល្បការនី និងអ្នកនិពន្ធដែលនិយាយភាសាបារាំងនូវឱកាសដើម្បីអនុវត្តការស្រាវជ្រាវ និងបង្កើតការងារថ្មី ខណៈពេលដែលចូលរួមដោយផ្ទាល់ជាមួយសហគមន៍។
ចំណុចសំខាន់នៃគំនិតផ្តួចផ្តើមនេះបង្ហាញពីជំនឿរួមគ្នាទៅលើឥទ្ធិពលនៃការភ្ជាប់មនុស្សពីគ្រប់ប្រទេសតាមការចែករំលែកវប្បធម៌។ ដោយមានការទំនាក់ទំនងវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ការស្នាក់នៅនេះបានឆ្លុះបញ្ចាំងពីស្មារតីនៃការផ្លាស់ប្តូរគំនិត ការគោរពគ្នាទៅវិញទៅមក និងសេរីភាពក្នុងការច្នៃប្រឌិត។ ដោយដាក់ឈ្មោះជាកិត្តិយសដល់ Marguerite Duras ដែលជាអ្នកនិពន្ធជនជាតិបារាំងនៅសតវត្សរ៍ទី ២០ និងជាអ្នកឈ្នះរង្វាន់ Prix Goncourt វីឡានេះស្វាគមន៍អ្នកសិល្បៈដែលធ្វើការទៅលើ អក្សរសិល្ប៍ និងការថតរូប ដល់រឿងកំប្លែង និងសិល្បៈគំនូរ។
ស្ថិតក្នុងបរិយាកាសប្រកបដោយសន្តិភាព និងការបំផុសគំនិត ការស្នាក់នៅនេះគាំទ្រទាំងការអភិវឌ្ឍសិល្បៈ និងការចូលរួមជាសាធារណៈ។ ក្នុងកំឡុងពេលមួយឆ្នាំ សិល្បករដែលចូលរួមនឹងចូលរួមក្នុងកម្មវិធីសាធារណៈដែលដឹកនាំដោយ «Institut français du Cambodge» (វិទ្យាស្ថានបារាំងកម្ពុជា IFC) រួមទាំងសិក្ខាសាលា ការបង្រៀន និងការសន្ទនាដោយសហការជាមួយស្ថាប័នក្នុងស្រុក ដូចជាសាលាអន្តរជាតិកាណាដាភ្នំពេញ (CIS), École Française Internationale de Phnom Penh (សាលាអន្តរជាតិបារាំងភ្នំពេញ EFI) និង សាកលវិទ្យាល័យ ខេមតិច (CamTech University)។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃ «Route des Résidences» ដែលគាំទ្រដោយ «Institut français de Paris» និងមូលនិធិអំណោយ «La Petite Escalère»។ វាត្រូវបានរចនាឡើងដើម្បីពង្រីកអន្តរកម្មវប្បធម៌ និងគាំទ្រអ្នកបង្កើត អ្នកអប់រំ និងអ្នកគិតជំនាន់ក្រោយ។
ការគាំទ្ររបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) គូសបញ្ជាក់ពីតួនាទីរបស់វិស័យឯកជនក្នុងការលើកកម្ពស់ការពង្រឹងវប្បធម៌។ ទន្ទឹមនឹងភាពជាដៃគូនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សវប្បធម៌ ជាពិសេសតាមរយៈការរក្សានូវទីតាំងសំខាន់ៗរបស់ជាតិ ដូចជាសណ្ឋាគារ ឯករាជ្យ (Independence Hotel) ដែលជាសណ្ឋាគារប្រវត្តិសាស្ត្រនៅខេត្តព្រះសីហនុ និងរោងមហោស្រពចេនឡាក្នុងទីក្រុងភ្នំពេញ ដែលជាគ្រឿងបរិក្ខារដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌យ៉ាងជ្រាលជ្រៅចំពោះកម្ពុជា។
ដែរត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមួយដែលមានការចូលរួមចំណែកការងាររបស់ខ្លួនក្នុងការអភិវឌ្ឍទីក្រុង ការអប់រំ និងការអភិវឌ្ឍសង្គម ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ចាត់ទុកវីឡានេះថាជាការបន្ថែមដ៏មានអត្ថន័យនៃបេសកកម្មរបស់ខ្លួនក្នុងការវិនិយោគនាពេលអនាគតរបស់ប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការស្រមើស្រមៃ និងភាពជាដែគូរអន្តរជាតិ។
កន្លែងដើម្បីបង្កើត កន្លែងដើម្បីតភ្ជាប់ កន្លែងដើម្បីបំផុសគំនិត Villa Marguerite Duras ឈរជានិមិត្តរូបនៃមិត្តភាពយូរអង្វែងរវាងប្រទេសបារាំង និងកម្ពុជា និងជាចក្ខុវិស័យឆ្ពោះទៅមុខសម្រាប់វប្បធម៌ដែលនាំមនុស្សនិងគំនិតរួមគ្នា៕