DRSB Express ក្រុមហ៊ុនខ្មែរដែលនាំមុខគេក្នុងវិស័យជួយទិញ និងដឹកជញ្ជូនទំនិញពីប្រទេសចិន

  • 2025-07-03 09:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ – ក្នុងសម័យឌីជីថល និងពាណិជ្ជកម្មអនឡាញកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុន DRSB Express បានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យក្នុងការជួយទិញ និងដឹកជញ្ជូនទំនិញពីប្រទេសចិនមកកម្ពុជា ដោយជាក្រុមហ៊ុនខ្មែរ ១០០% ដែលបានក្លាយជាអ្នកដឹកនាំទីផ្សារនៅក្នុងវិស័យនេះ។

DRSB Express ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដោយផ្តោតលើការផ្តល់សេវាកម្មជួយទិញ និងដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកម្ពុជា ដែលមានភាពទំនើប និងមានប្រសិទ្ធភាពខ្ពស់។ ការរីកចម្រើនរបស់ក្រុមហ៊ុននេះត្រូវបានបង្ហាញតាមរយៈការជាវ និងប្រើប្រាស់ App DRSB Express ដែលមានអ្នកប្រើប្រាស់ជិត ៥០០,០០០ នាក់ និងកាន់តំណែង TOP1 នៅក្នុង App Store និង Play Store។

មិនត្រឹមតែប៉ុណ្ណោះ App DRSB Express ក៏កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយមាន influencers និងអ្នកផលិតមាតិកាច្រើនប្រើប្រាស់ និងផ្សព្វផ្សាយការទិញទំនិញតាមរយៈ App នេះ។

អត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនរបស់ DRSB Express ដោយក្នុងនោះ អ្នកប្រើប្រាស់អាចទិញទំនិញពី App ចិនល្បីៗដូចជា Taobao, T-mall និង 1688 ជាច្រើនលានមុខទំនិញ ដោយតម្លៃដើមចេញពីរោងចក្រផ្ទាល់ ហើយក្រុមហ៊ុនមិនគិតថ្លៃបន្ថែមលើតម្លៃទំនិញឡើយ។ ទន្ទឹមនឹងនេះ DRSB Express បានជួយកាត់បន្ថយការចំណាយ និងពេលវេលា ដោយអាចទិញទំនិញពីរោងចក្រចិន ដោយផ្ទាល់ ដោយមិនត្រូវឆ្លងកាត់ឈ្មួញកណ្តាលទៀតនោះទេ។ លើសពីនេះ ក្នុងនាមជាក្រុមហ៊ុនខ្មែរឈានមុខគេ លើសេវាកម្មជួយទិញទំនិញពីចិន DSRB Express មានជម្រើសដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលអាចបំពេញតម្រូវការរបស់អតិថិជនបានយ៉ាងទូលំទូលាយ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន DSRB Express មានឃ្លាំងដាក់ទំនិញទំនើប និងធំទូលាយនៅប្រទេសចិន និងកម្ពុជា ដែលអាចផ្ទុកទំនិញបានរាប់ពាន់មែត្រគូប។ ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន មានសាខាចំនួន ៣០ ទីតាំងនៅក្នុងប្រទេសកម្ពុជា ហើយកំពុងបន្តពង្រីកបន្ថែមទៀត។ ក្រុមហ៊ុនផ្តល់សេវាបម្រើអតិថិជន ២៤ ម៉ោង លើ ២៤ ម៉ោង ដែលផ្តល់ការជួយសម្រួលដល់អតិថិជនបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

នៅក្នុងបរិបទនេះ DSRB Express ដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ ពីប្រទេសចិន មកកាន់ កម្ពុជា ឈានមុខគេនៅក្នុងប្រទេស ហើយជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធ។

ទាញយក App DRSB Express ឥឡូវនេះ!

ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញពីប្រទេសចិនដោយងាយស្រួល និងមានភាពទុកចិត្តខ្ពស់ សូមទាញយក App DRSB Express តាមរយៈតំណភ្ជាប់៖ https://drsbexpress.com/download

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Telegram : 077 621 555 | https://t.me/DRSB_CC1

ទូរស័ព្ទ៖ 015 621 555 / 077 621 555

DRSB Express – ជាជម្រើសដ៏ឆ្លាតវៃសម្រាប់ប្រជាពលរដ្ឋខ្មែរ។

#DRSBExpress #ទិញទំនិញចិន #ដឹកជញ្ជូនទំនិញ #Appទិញទំនិញ #ក្រុមហ៊ុនខ្មែរ

ដោយ ៖ គីម ណារ៉ាក់