វេទិកាធុរកិច្ច 2025 BDMEបង្កើតឳកាសថ្មីៗសម្រាប់សហគ្រិន ខណៈការចូលរួមកើន យ៉ាងគួរឲ្យចាប់អារម្មណ៍

  • 2025-07-07 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ ២០២៥ ដែលមានឈ្មោះហៅកាត់ថា “2025 BDME – JCI Business Dialogue, Matching & Expo” នៅសាលពហុបំណង ក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ហើយកម្មវីធីនេះនឹងបន្តរហូតដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៥ ជាមួយការតាំងពិពណ៌ផលិតផលដៃគូរ និងថ្នាក់សម្រាប់វគ្គបណ្តុះបណ្តាតតាមជំនាញ (Breakout Room)។

កម្មវិធីនេះ បានទាក់ទាញការចូលរួមយ៉ាងច្រើន ពីសហគ្រិន យុវជន ស្ថាបនិកបើកអាជីវកម្មថ្មីៗ (Startup) និងអង្គការរដ្ឋឯកជន ដែលសុទ្ធសឹងតែមានការចាប់អារម្មណ៍ខ្ពស់ ចំពោះប្រធានបទថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងអាជីវកម្មនាពេលអនាគត។

ក្រោមប្រធានបទ ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក ” (Empowering SMEs for Tomorrow’s Opportunities) វេទិកានេះ គឺជាឱកាស ដ៏មានតម្លៃមួយ សម្រាប់ការចែករំលែកចំណេះដឹង ចក្ខុវិស័យ និងបទពិសោធន៍របស់អ្នកជំនាញ និងសហគ្រិនជំនាន់ថ្មី។

គួរបញ្ជាក់ផងដែរ ថា 2025 BDME or Entrepreneur Square គឺជាគម្រោងមួយដែលបង្កើត ឡើងដោយ JCI Phnom Penh ជាប្រចាំ និងរៀងរាល់ឆ្នាំ រយះពេល១០ឆ្នាំ ក្នុងគោលបំណង ជួយផ្តល់ចំណេះដឹង និងជំរុញ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានបទពិសោធន៍ និងចំណេះដឹងពីអ្នកជំនាញ ក្នុងវិស័យអាជីវកម្ម និងសហគ្រាស ជាពិសេសជំនាញឌីជីថល និង AI for Business ។ គោលបំណង និងអត្ថប្រយោជន៍សំខាន់ៗនៃវេទិកា៖ វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង ការចែករំលែកចំណេះដឹង និងជំរុញការសហការរវាងសហគ្រាសធុនតូច និងមធ្យម (SMEs) មន្ត្រីរដ្ឋាភិបាល អ្នកច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា និងអភិវឌ្ឍន៍អង្គភាព។ កម្មវិធីនេះ មានបំណងដោះស្រាយបញ្ហាចន្លោះឌីជីថល និងជម្រុញការរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដល់អំណាចដល់យុវជន ស្ត្រី និងសហគ្រិននៅតាមបណ្តាភូមិឆ្ងាយទូទាំងប្រទេសកម្ពុជា។ ភ្ញៀវចូលរួ មនឹងទទួលបានចំណេះដឹងតម្លៃមួយ ពីអ្នកដឹកនាំជាន់ខ្ពស់ មន្ត្រីបច្ចេកទេស និងប្រធាន ក្រុមហ៊ុនអំពីទិសដៅ នៃអនាគតសេដ្ឋកិច្ចឌីជីថលកម្ពុជា ទទួលយកយុទ្ធសាស្ត្រ ជាក់ស្តែងសម្រាប់ការ ផ្លាស់ប្ដូរឌីជីថល និងរៀនពីករណីជាក់ស្តែងនៃការប្រើប្រាស់បច្ចេកវិទ្យា AI និងស្វ័យប្រវត្តិកម្ម សម្រាប់អភិវឌ្ឍសហគ្រាស។ ជាពិសេស ក៏ជាឱកាសដ៏មានតម្លៃមួយ សម្រាប់បង្កើតបណ្តាញយុទ្ធសាស្ត្ រជាមួយអ្នកដឹកនាំ ដៃគូពាណិជ្ជកម្ម និងអ្នកជំនាញគន្លងផ្លូវសម្រាប់អនាគតអាជីវកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី “កម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មប្រចាំ ឆ្នាំ២០២៥” លោកអ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងាររៀបចំកម្មវីធី ដែលរួមមាន៖ កញ្ញា ញឹម ប៊ុនហ៊ាង (ទទួលបន្ទុកកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម) លេខទំនាក់ទំនង៖ ០៩៩ ៨៩៣ ៩៥០

អត្ថបទថ្មី