ប្រទេសចំនួន ១៤ ដែលសហរដ្ឋអាមេរិក សម្រេចកំណត់ពន្ធគយចូលជាធរមាន
- 2025-07-08 03:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសចំនួន ១៤ ដែលសហរដ្ឋអាមេរិក សម្រេចកំណត់ពន្ធគយចូលជាធរមាន
ចន្លោះមិនឃើញ
ក្នុងដំណាក់កាលដំបូង មានប្រទេសចំនួន ១៤ រួមមានកម្ពុជាផងដែរ ត្រូវបានសហរដ្ឋអាមេរិក កែសម្រួលពន្ធគយជាផ្លូវការ ដើម្បីរក្សាតុល្យភាព និងជញ្ជីងពាណិជ្ជកម្មទ្វេភាគី។ កម្ពុជា គឺជាប្រទេសក្នុងចំណោម ១៤ ប្រទេសដំបូង ដែលសហរដ្ឋអាមេរិក ចរចារបន្ថយពន្ធបដិកា បានច្រើនបំផុតរហូត ១៣% ទាបជាងកាលប្រកាសចេញពន្ធបដិកាដំបូងដែលកំណត់យកពន្ធ ៤៩%។
ខាងក្រោមនេះ គឺជាតារាងពន្ធគយថ្មី ដែលសហរដ្ឋអាមេរិកបាន នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥៖
១. ប្រទេសកម្ពុជា កំណត់ពន្ធគយ ៣៦% (ថយចុះពី ៤៩%)
២. ប្រទេសថៃ កំណត់ពន្ធគយ ៣៦% (នៅដដែល)
៣. ប្រទេសឡាវ កំណត់ពន្ធគយ ៤០% (ថយចុះពី ៤៨%)
៤. ប្រទេសមីយ៉ាន់ម៉ា កំណត់ពន្ធគយ ៤០% (ថយចុះពី ៤៤%)
៥. ប្រទេសបង់ក្លាដេស កំណត់ពន្ធគយ ៣៥% (ថយចុះពី ៣៧%)
៦. ប្រទេសស៊ីបៀ កំណត់ពន្ធគយ ៣៥% (ថយចុះពី ៣៧%)
៧. ប្រទេសឥណ្ឌូនេស៊ី កំណត់ពន្ធគយ ៣២% (នៅដដែល)
៨. ប្រទេស Bosnia and Herzegovina កំណត់ពន្ធគយ ៣០% (ថយចុះពី ៣៥%)
៩. ប្រទេសអាហ្វ្រិកខាងត្បូង កំណត់ពន្ធគយ ៣០% (នៅដដែល)
១០. ប្រទេសជប៉ុន កំណត់ពន្ធគយ ២៥% (តម្លើងថែមពី ២៤%)
១១. ប្រទេសកាហ្សាក់ស្ថាន កំណត់ពន្ធគយ ២៥% (ថយចុះពី ២៧%)
១២. ប្រទេសម៉ាឡេស៊ី កំណត់ពន្ធគយ ២៥% (តម្លើងបន្ថែមពី ២៤%)
១៣. ប្រទេសកូរ៉េខាងត្បូង កំណត់ពន្ធគយ ២៥% (នៅដដែល)
១៤. ប្រទេសទូនេស៊ី កំណត់ពន្ធគយ ២៥% (ថយចុះពី ២៨%)