កំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត សម្រេចការងារបាន ៣២%

  • 2025-07-08 11:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងធ្វើអោយប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ នូវកំណាត់ចុងក្រោយតភ្ជាប់ពីក្រុងសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សម្រេចការសាងសង់បាន ៣២% ហើយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងធ្វើអោយប្រសើរឡើងវិញផ្លូវជាតិលេខ៥ ត្រូវបានបែងចែកចេញជា ៤ កំណាត់ រួមមាន៖ កំណាត់ពីស្ពានព្រែកក្តាម-ធ្លាម្អម ពោធិ៍សាត់, ធ្លាម្អម-បាត់ដំបង, បាត់ដំបង-សិរីសោភ័ណ ដែល ៣ កំណាត់ខាងលើបានសាងសង់សម្ពោធប្រើប្រាស់រួចរាល់ ចំណែកកំណាត់ចុងក្រោយគឺ សិរីសោភ័ណ-ប៉ោយប៉ែត សម្រេចការងារបាន ៣២% បើមិនមានអ្វីប្រែប្រួលទេនោះ គេអាចនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅអំឡុងឆ្នាំ២០២៦ ខាងមុខ។

កំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ៣២ គីឡូម៉ែត្រ ដែលផ្លូវនេះមានសភាពតូចចង្អៀត នឹងត្រូវពង្រីកទទឹងផ្លូវ ពី២គន្លង ទៅជាផ្លូវ ៤ គន្លងរថយន្ដ និងការងារដាក់បណ្ដាយបង្ហូរទឹកកខ្វក់ផងដែរ។

អត្ថបទ៖ Khong Phearum