លក្ខណៈពិសេសៗរបស់ Galaxy Z Flip 7 និង Z Flip 7 FE

  • 2025-07-10 04:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំនេះ Galaxy Z Flip មានចំនួន ២ ម៉ូឌែលគឺ Z Flip 7 និង Z Flip 7 FE ដោយមានតម្លៃខុសគ្នាប្រមាណ ២០០ ដុល្លារ ប៉ុន្តែមួយផ្ដោតលើភាពទាន់សម័យ មួយទៀតផ្ដោតលើអ្នកគាំទ្រ fan ដែលស្រលាញ់សេរីចាស់ ហើយក៏មានលក្ខណៈពិសេសៗមិនសូវខុសគ្នាទេ និងបន្ថែមមកនូវ Google AI Pro ដាក់អោយប្រើប្រាស់ឥតគិតថ្លៃចំនួន ៦ ខែ និងទំហំផ្ទុកលើ Cloud 2TB។

Galaxy Z Flip 7 មានរូបរាងស្ដើងជាងមុនកម្រាស់ 6.5mm ពេលបើកអេក្រង់ និង 13.7mm ពេលបត់អេក្រង់ ប៉ុន្តែតម្លើងទំហំថ្មដល់ 4300mAh និងទម្រង់ត្រឹម ១៨៨ ក្រាម។ ទូរសព្ទនេះ ប្រើអេក្រង់លាតស្ទើពេញតួខ្លួន ខាងមុខទំហំ ៤,១ អ៊ីង និងខាងក្នុងទំហំ ៦,៩ អ៊ីង ជាប្រភេទអេក្រង់ AMOLED ល្បឿន 120Hz មានពន្លឺខ្ពស់បំផុត 2600 nits និងមានមុខងារប្រើប្រាស់បត់អេក្រង់ FlexWindow អាចប្រើប្រាស់ទាំង App ដើមមកពី Samsung និង App តម្លើងខាងក្រៅបន្ថែម។

Z Flip7 មានរូបរាងទំហំស្រដៀងទៅនឹង Galaxy S25+ ដែរពេលដែលបើកអេក្រង់ ប៉ុន្តែពេលបត់វាគឺជាទូរសព្ទខ្នាតតូច ហើយគន្លឹះបត់របស់វាក៏ស្ដើងជាងមុន 30% ជាមួយគន្លឹះ Armor FlexHinge ដូចត្រកូល Z Fold7 ដែរ ស្រោបដោយស៊ុមអាលុយមីញ៉ូម ខ្នងកញ្ចក់ Victus 2 ថែមទាំងមានអាវក្រោះការពារទឹក/ធូលីកម្រិត IP48 ដូចគ្នា។

កម្លាំងម៉ាស៊ីន គេប្រើប្រាស់ឈីបជំនាន់ចុងក្រោយ Exynos 2500 រ៉េម 12GB និងអង្គផ្ទុកទិន្នន័យ 256/512GB មិនប្រើឈីប Snapdragon ដូចត្រកូល Fold នោះទេ។ ផ្នែកកាមេរ៉ា ២ គ្រាប់ខាងក្រោយ លេនគោលទំហំ 50MP f/1.8 អាចប្រើជាលេនពង្រីកបាន 2x និង 12MP សម្រាប់ថតទូលាយ ហើយកាមេរ៉ាថតមុខ 10MP។ ទូរសព្ទអាចថតវីដេអូបានដល់ 10-bit HDR ដែលមានកម្រិតភាពច្បាស់លើពណ៌ខ្ពស់ជាងជំនាន់មុន ៤ ដង។

ដោយឡែក Galaxy Z Flip 7 FE មិនមានអ្វីប្លែកថ្មីឡើយ ពោលវាប្រើប្រាស់រូបរាង Z Flip 6 កម្លាំងម៉ាស៊ីនរបស់ Galaxy S24 ជាមួយឈីប Exynos 2400 មានជម្រើសរ៉េមនិងអង្គផ្ទុកទិន្នន័យ 8/128GB ឬ 12/512GB។

ចំណុចផ្សេងទៀត សឹងតែគ្មានអ្វីខុសគ្នាច្រើនឡើយ ដូចជាតួខ្លួនស្រោបដោយកញ្ចក់ Victus 2 ស៊ុមអាលុយមីញ៉ូម Armor មានអាវក្រោះការពារ IP48 កាមេរ៉ាដូចគ្នាទាំង ៣ គ្រាប់ ប៉ុន្តែការថតវីដេអូ មិនបានដល់កម្រិត HDR ឡើយ។

Galaxy Z Flip 7 មានតម្លៃចាប់ពី ១ ១០០ ដុល្លារ ទៅដល់ ១ ២២០ ដុល្លារ នៅសហរដ្ឋអាមេរិច ប៉ុន្តែ Galaxy Z Flip 7 FE មានតម្លៃចាប់ពី ៩០០ ដុល្លារ ទៅដល់ ៩៦០ ដុល្លារ ដែលមានជម្រើសពណ៌ស ខ្មៅ ទឹកក្រូច ទឹកសមុទ្រ និងមានពណ៌បៃតងស្រាលទៀត។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី