ការពិតបង្ហាញនៅថ្ងៃនេះ ធ្វើឲ្យគេនឹកឃើញដល់ពាក្យមួយឃ្លារបស់បងប្រុសតារាចម្រៀង មាស សុខសោភា

  • 2025-07-23 05:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យសារភាពចេញពីមាត់របស់លោក ពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ដែលថាតារាចម្រៀង មាស សុខសោភា ជាភរិយារបស់ខ្លួន បានជម្រះមន្ទិលមហាជន និងអ្នកគាំទ្រហើយ។ ប៉ុន្ដែសាមីខ្លួន គឺអ្នកនាង មាស សុខសោភា នៅរក្សាភាពស្ងៀមស្ងាត់ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥​ នេះ។

ខណៈដែល មាស សុខសោភា នៅរក្សាភាពស្ងៀមស្ងាត់ចំពោះការអះអាងចុងក្រោយរបស់តាសក់សភ្នំត្បែងនេះ គេក៏នឹកភ្នកដល់ពាក្យរបស់បងប្រុសបង្កើតរបស់តារាចម្រៀងស្រីរូបនេះ គឺលោក មាស សុខរតនៈ ដែលពោលកាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅថា៖ “ធ្វើម៉េចបើយើងកើតជាបងប្អូននឹងគ្នាទៅហើយ”។

បើទោះជាការបញ្ចេញអារម្មណ៍នៅលើបណ្ដាញសង្គម​នេះ​ ស្ថិតនៅក្នុងន័យបែបណាក៏ដោយ ប៉ុន្ដែអ្នកគាំទ្រខ្លះបានកាត់យល់ថា បងប្រុសនៅតែស្រឡាញ់ នៅក្បែរ និងគោរពការសម្រេចចិត្ដសព្វបែបយ៉ាងរបស់ប្អូនស្រី​​ ស្របពេល​ដែល​បុគ្គលម្នាក់​ដែល​ប្អូនស្រី​របស់ខ្លួន​ធ្លាប់​គោរព​បូជា​ ក្ល្ាយ​ជា​ប្អូនថ្លៃ​ ដោយ​បុរសតាំងខ្លួន​ជា​អ្នក​កាន់សិល្ប៍រូប​នោះ​បាន​ប្រកាសក្ដែងៗ​ថា​ "យើង​នឹង​ហើយ​ជា​ស្វាមីរបស់អាភា​ ចាប់ពីពេលនេះតទៅ"។

ចំណែកមិត្ដភក្ដិធ្លាប់ស្និទ្ធស្នាលក្នុងរង្វង់សិល្បៈដូចជា លោក អ៉ឹម ជីវ៉ា និងអ្នកនាង ញឹម ចាន់ថនជាដើម ក៏បានបង្ហាញការគាំទ្រការសម្រេចចិត្ដរបស់មិត្ដភក្ដិខ្លួន។ ពួកគេលើកឡើងថា បើទោះបីជារឿងនេះពិត ឬក៏មិនពិតកម្រិតណានោះ ក៏ជាការសម្រេចិត្ដរបស់សាមីខ្លួន ហើយគ្មាន​ពាក្យអ្វី​ក្រៅ​ពីជូនពរឲ្យអ្នក​ទាំង​ពីរ​ មានក្ដីសុខ និងសុភមង្គលនឹងគ្នាតរៀងទៅ​តែប៉ុណ្ណោះ៕

អត្ថបទ៖ សំណាង

អត្ថបទថ្មី