ម៉ាឡេស៊ី ឈានមុខប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ធំបំផុត នៅអាស៊ីអាគ្នេយ៍
- 2025-08-05 11:14:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី ឈានមុខប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ធំបំផុត នៅអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ម៉ាឡេស៊ី កំពុងក្លាយទៅជាប្រទេសគោលដៅទេសចរណ៍ធំបំផុត នៅអាស៊ីអាគ្នេយ៍ ដោយទម្លាក់ប្រទេសថៃដែលធ្លាប់ឈានមុខ មកនៅកម្រិតលេខ២ វិញ។ ម៉ាឡេស៊ី មានផែនការទាក់ទាញភ្ញៀវទេសចរខ្លាំង តាមរយៈការផ្ដល់ទិដ្ឋការទូលាយជុំវិញពិភពលោក បង្កើតយុទ្ធនាការទេសចរណ៍ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការផ្សព្វផ្សាយទេសចរណ៍ទូលាយគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។
រយៈពេល ៥ ខែដើមឆ្នាំ២០២៥ ម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរសរុបជិត ១៧ លាននាក់ ខណៈប្រទេសថៃ ទទួលបាន ១៦,៦ លាននាក់ ហើយម៉ាឡេស៊ី កំពុងក្លាយទៅជាគោលដៅទេសចរណ៍សំខាន់ តំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ២០២៥ ដោយសារប្រទេសនេះ មានវប្បធម៌ចម្រុះជាតិសាសន៍ មានហេដ្ឋារចនាសម្ព័ន្ធស្អាត តម្លៃសមរម្យ មានសុវត្ថិភាពទេសចរណ៍ខ្ពស់ ប្រជាជនរួសរាយ និងភាសាអង់គ្លេសអាចប្រើប្រាស់បានទំលំទូលាយ។
បន្ថែមពីនេះ ប្រទេសម៉ាឡេស៊ី បានរៀបចំគោលនយោបាយទាក់ទាញទេសចរណ៍ តាមរយៈការផ្សព្វផ្សាយ Travel and Tour World ទៅកាន់គ្រប់ប្រព័ន្ធផ្សព្វផ្សាយ, ការបើកទិដ្ឋការជូនជនបរទេសជាពិសេសប្រទេសចិន រយៈពេល៥ ឆ្នាំ និងប្រទេសឥណ្ឌា ដល់ឆ្នាំ២០២៦, ការធ្វើអោយប្រសើរឡើងវិញ នូវស្ថានីយ៍អ្នកដំណើរទី១ នៃអាកាសយានដ្ឋាន KLIA Terminal 1 ដោយចំណាយថវិកា ៧ លានដុល្លារ សម្រាប់ទទួលភ្ញៀវទេសចរ ជាដើម។