Razr 2025 ដាំត្បូង Swarovski ៣៥គ្រាប់ បង្ហាញប្រណិតភាព និងតម្លៃ $999
- 2025-08-06 08:43:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Razr 2025 ដាំត្បូង Swarovski ៣៥គ្រាប់ បង្ហាញប្រណិតភាព និងតម្លៃ $999
ចន្លោះមិនឃើញ
Motorola សហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការ Swarovski ទើបប្រកាសចេញ Razr 2025 ឬហៅថា Razr 60 និងកាសឥតខ្សែ Moto Buds Loop ជាប្រភេទ Limited Edition មានពណ៌ Pantone Ice Melt ស្រោបដោយត្បូង Swarovski យ៉ាងប្រណិត ដែលបង្ហាញនូវឧត្តមភាព និងភាពថ្លៃថ្នូ និងដាក់លក់មួយឈុតនេះ ក្នុងតម្លៃ ៩៩៩ ដុល្លារ។
Razr 2025 នេះត្រូវបានស្រោបខ្នងក្រោយដោយស្បែក មានដាំត្បូង Swarovski ចំនួន ៣៥ គ្រាប់ និងត្បូងគ្រីស្តាល់ធំមួយគ្រាប់នៅ hinge បត់អេក្រង់ទូរសព្ទដែលមាន ២៦ មុខកាត់ ចំណែកបេតុងចុចខាងស្ដាំ ក៏មានរចនាបថគ្រីស្ដាល់ផងដែរ ធ្វើអោយទូរសព្ទ Razr 2025 កាន់តែមានតម្លៃ ពិសេសសម្រាប់អតិថិជនជាស្ត្រី អាចបង្ហាញនូវគ្រឿងអលង្ការបន្ថែមលើទូរសព្ទ។
ចំណែកកាសឥតខ្សែ Buds Loop មានដាំត្បូង ៣៥ គ្រាប់ដូចគ្នា ដោយបំពាក់នូវមុខងារសម្លេង Bose Sound និងថាមពលថ្មប្រើប្រាស់ ៣៧ ម៉ោង។ សម្រាប់ឈុត Limited Edition ទាំងទូរសព្ទ Razr 2025 និងកាស Buds Loop សហការជាមួយក្រុមហ៊ុន Swarovski នឹងត្រូវដាក់លាក់ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៩៩៩ ដុល្លារ ដែលគេអាចបញ្ជាទិញលើគេហទំព័រ Motorola.com ឬដៃគូរចែកចាយរបស់ Motorola។