Galaxy S26 Ultra អាចមិនប្រើប្រាស់សេនស័រកាមេរ៉ា 200MP ពីក្រុមហ៊ុន Sony នោះទេ
- 2025-08-06 11:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S26 Ultra អាចមិនប្រើប្រាស់សេនស័រកាមេរ៉ា 200MP ពីក្រុមហ៊ុន Sony នោះទេ
ចន្លោះមិនឃើញ
Galaxy S26 Ultra ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ អាចនឹងមិនទាន់ប្រើប្រាស់ សេនស័រកាមេរ៉ាថ្មីធំជាងមុននោះទេ ប៉ុន្តែអាចនឹងប្រើប្រាស់ Aperture ធំជាងមុន សម្រាប់ស្រូបពន្លឺខ្លាំង។
បន្ទាប់ពី Sony បានបញ្ចេញសេនស័រកាមេរ៉ាទូរសព្ទទំហំធំដល់ 1.1 អ៊ីង ដែលចាប់រូបភាពបានដល់ 200MP គេរំពឹងថា ក្រុមហ៊ុន Samsung អាចនឹងបញ្ជាទិញសេនស័រថ្មីនេះ សម្រាប់បំពាក់លើ Flagship ជំនាន់ថ្មីរបស់ខ្លួន ជាពិសេសត្រកូល Galaxy Ultra តែងតែមានអ្វីពិសេសលើសគេ។
យ៉ាងណាមិញ ក្រុមហ៊ុន Samsung បង្ហើបថានឹងនៅបន្ដប្រើប្រាស់សេនស័រ ISOCELL HP2 មានទំហំ 1/1.3 អ៊ីងដូច Galaxy S25 Ultra ដដែល ប៉ុន្តែក្រុមហ៊ុននឹងអាច កែប្រែនូវទំហំ Aperture ធំជាងមុនរហូតដល់ F/1.4 ដែលអាចស្រូបពន្លឺរូបភាពខ្លាំងជាងមុន ៤៧% បើធៀបទៅនឹង Aperture F/1.7 ដែលមានលើ Galaxy S25 Ultra។
សម្រាប់ Aperture F/1.4 នេះទំនងជាមិនល្អ សម្រាប់ការថតនៅពេលថ្ងៃនោះទេ ទីមួយអាចពិបាកចាប់ Autofocus វត្ថុដែលមានចលនាលឿន និងទីពីរពិបាកក្នុងការថតវត្ថុកៀក ព្រោះកម្រិតព្រាលខ្ពស់ពេក។ យ៉ាងណាមិញ គេរំពឹងថា Samsung នឹងនាំយកមុខងារ Dual Aperture ត្រលប់មកវិញ ដែលធ្លាប់ប្រើប្រាស់នៅលើ Galaxy S10 Series ជាមុខងារអាចប្ដូរឆ្លាស់ពី F/1.4 ទៅ F/2.4 បាន ដូចនេះវាងាយស្រួលសម្រាប់ការថតពេលថ្ងៃ ប្ដូរទៅពេលយប់ និងកំណត់កម្រិតព្រាលផ្ទៃ Background បានតាមចិត្ត។