ទទួលយកបទពិសោធន៍ប្រតិបត្តិការសាកល្បង អាកាសយានដ្ឋានអន្តរជាតិតេជោ មុនបើកដំណើរការ!
- 2025-08-21 06:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលយកបទពិសោធន៍ប្រតិបត្តិការសាកល្បង អាកាសយានដ្ឋានអន្តរជាតិតេជោ មុនបើកដំណើរការ!
ចន្លោះមិនឃើញ
នៅថ្ងៃទី២១ ២៦ និង២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើតេស្ដសាកល្បងប្រតិបត្តិប្រព័ន្ធ Check-In System ការគ្រប់គ្រងទិន្នន័យលិខិតឆ្លងដែន និងការត្រួតពិនិត្យសម្ភារៈហោះហើរ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ដើម្បីធានានូវភាពរលូនអំឡុងពេលបើកដំណើរការ នៅដើមខែកញ្ញាខាងមុខនេះ។
ដំណើរការតេស្ដសាកល្បងនេះ សាធារណជនអាចចុះឈ្មោះចូលរួមបាន និងត្រូវមានលិខិតឆ្លងដែន មានសុពលភាពភ្ជាប់ទៅជាមួយ។ ពេលទៅដល់អាកាសយានដ្ឋាន យើងត្រូវ Scan QR Code ដើម្បីស្វែងរកឈ្មោះ និងក្រុមហ៊ុនអាកាសចរណ៍ ដែលយើងត្រូវសាកល្បងធ្វើដំណើរ រួចធ្វើការ Check-In ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទទួលបានសំបុត្រយន្ដហោះ និងរៀបចំបែបបទច្រកអន្តោប្រវេសន៍ ដើម្បីធ្វើដំណើរទៅកាន់ច្រកចេញដំណើរ រហូតដល់ពេលវេលា ឡើងយន្ដហោះ។
ប្រតិបត្តិការណ៍សាកល្បងនេះ គឺជាបទពិសោធន៍ធ្វើដំណើរតាមអាកាសយានដ្ឋានពិតៗ ប៉ុន្តែមិនមានការហោះហើរនោះទេ ដោយសាធារណជន អាចសាកល្បងនិងទទួលយកបទពិសោធន៍ធ្វើដំណើរ ក្នុងអាកាសយានដ្ឋានតេជោ ស្វែងយល់ពីទីតាំងនីមួយៗ ញ៉ាំអាហារដែលមានលក់ក្នុងអាកាសយានដ្ឋាន និងថតរូបទុកជាអានុស្សាវរីយ៍បាន មុនពេលបើកសម្ពោធប្រើប្រាស់ជាផ្លូវការ។