ប្រធានគណៈមេប្រយោគទូទាំងប្រទេស បានផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់ខេត្ដរៀងៗខ្លួន
- 2025-08-25 03:08:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានគណៈមេប្រយោគទូទាំងប្រទេស បានផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់ខេត្ដរៀងៗខ្លួន
ចន្លោះមិនឃើញ
៣ថ្ងៃទៀត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៥ នឹងឈានចូលមកដល់។ នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហា នេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។
ភ្ជាប់ជាមួយវីដេអូដឹកញ្ជូនប្រធានវិញ្ញាសារ និងសំណេរយ៉ាងខ្លី ក្រសួងអប់រំបញ្ជាក់ថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕