ពលករខ្មែរ ត្រលប់ពីប្រទេសថៃជាង ១៣ ម៉ឺននាក់ ទទួលបានឱកាសការងារនៅក្នុងប្រទេសវិញ

  • 2025-08-28 09:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអោយដឹងថា ពលករខ្មែរ ដែលបានត្រលប់ពីប្រទេសថៃប្រមាណ ១៣ ម៉ឺននាក់ហើយ ដែលទទួលបានឱកាសការងារនៅក្នុងមាតុប្រទេសយើងវិញ។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ បានផ្ដោតសំខាន់លើរោងចក្រធំៗ សម្រាប់បើកឱកាសការងារជូនបងប្អូនប្រជាពលករ មកពីប្រទេសថៃ ជាមួយនឹងលក្ខខណ្ឌការងារដែលល្អប្រសើរ ស្របតាមស្ដង់ដាប្រហាក់ប្រហែលនឹងប្រទេសថៃ ដែលពលករខ្មែរ មិនចាំបាច់ត្រលប់ទៅធ្វើការនៅប្រទេសថៃវិញទេ។

បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារប្រមូលបានឱកាសការងាររាប់សិបម៉ឺនកន្លែង ជារៀងរាល់សប្ដាហ៍ សម្រាប់ជូនបងប្អូនពលករត្រលប់ពីប្រទេសថៃ ហើយក្រសួងការងារនឹងព្យាយាមសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីទាក់ទាញការវិនិយោគ ផ្ដល់ឱកាសការងារបន្ថែមទៀត។

អត្ថបទ៖ Khong Phearum