រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា
- 2025-12-15 10:47:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា
ចន្លោះមិនឃើញ
រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។
ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower តាមបណ្តោយផ្លូវដែលគ្មានចរាចរណ៍ ដែលអនុញ្ញាតឱ្យអ្នកចូលរួមរត់បានដោយសុវត្ថិភាព។ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបានបរិច្ចាគដើម្បីគាំទ្រដល់វីវជនជួរមុខ និងសហគមន៍ដែលរងផលប៉ះពាល់តាមរយៈ ស.ស.យ.ក។
ការគាំទ្រផ្នែកវេជ្ជសាស្រ្តនឹងត្រូវបានរៀបចំទុកជាមុន ដោយមានមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) និងមន្ទីរពេទ្យ KhmerMedic ដែលនិងចល័តគ្រូពេទ្យ គិលានុបដ្ឋាយិកា និងរថយន្តសង្គ្រោះបន្ទាន់ពេញមួយព្រឹត្តិការណ៍។
អ្នកចូលរួមត្រូវបានលើកទឹកចិត្តឲ្យមកដល់ជាមុន ហើយត្រូវបានណែនាំឱ្យធ្វើដំណើរដោយម៉ូតូ ឬរ៉ឺម៉កកង់បី ដើម្បីជួយជៀសវាងការកកស្ទះចរាចរណ៍។
អ្នកអញ្ចើញចូលរួមព្រឹត្តិការណ៏នេះត្រូវបានលើកទឹកចិត្តឲ្យស្លៀកពាក់ពណ៌ខៀវ ស ឬក្រហម យកទង់ជាតិ និងភ្លើងសញ្ញាកម្ពុជាមកជាមួយ និងជួយប្រែក្លាយកោះពេជ្រទៅជានិមិត្តរូបនៃសាមគ្គីភាព សន្តិភាព និងក្តីសង្ឃឹម។
រៀបចំឡើងដោយក្លឹបរត់ទូទាំងប្រទេស ដោយមានការគាំទ្រពី ស.ស.យ.ក មូលនិធិម៉ានី និង ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ព្រឹត្តិការណ៍នេះស្វាគមន៍ទាំងអស់គ្នាដើម្បីរត់ជាមួយគ្នា ឈរជាមួយគ្នា និងបង្ហាញសាមគ្គីភាពតាមរយៈសកម្មភាពសន្តិភាព។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖
តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/edApM9zXmTEZqUh5A
ទីតាំង៖ អគារ Élysée Tower កោះពេជ្រ
កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥
ពេលវេលា៖ ៦:៣០ ល្ងាច - ៨ ល្ងាច