Fazzio ស៊េរី ២០២៦ មើលទៅសាមញ្ញ តែកាន់តែទំនើប កាន់តែកាលីប កាន់តែទាន់សម័យពិសេសសម្រាប់យុវវ័យសម័យថ្មី

  • 2026-02-20 03:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Yamaha Motor Co., Ltd. បញ្ចេញម៉ូឌែល “Fazzio” ថ្មី ស៊េរីឆ្នាំ ២០២៦ លើទីផ្សារហើយដើម្បីបំពេញចិត្តយុវវ័យដែលនិយមភាពសមញ្ញៗតែកាលីបទៅតាមការស្លៀកពាក់ ឬស្ទីលប្រចាំថ្ងៃ។ Fazzio ម៉ូដថ្មីនេះមានរចនាបថសាមញ្ញ ទំនើប និងមានសក្តានុពលក្នុងការប្ដូរតាមបំណងយ៉ាងបានល្អ លើការតុបតែងគ្រឿងលេង។ ម៉ូដែលនេះត្រូវបានបង្កើតឡើងក្រោមគោលគំនិតនៃ “បែបសាមញ្ញ & សំលៀកបំពាក់តាមរបៀបរស់នៅបែបធម្មតារបស់អ្នក" និងរួមបញ្ចូលគ្នានូវលក្ខណៈពិសេសដែលរួមមាន៖

• រចនាបថសាមញ្ញ

• សក្តានុពលក្នុងការតុបតែងគ្រឿងលេង តាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន

• ភាពងាយស្រួលដ៏ល្អឥតខ្ចោះ

• ផាសុកភាពល្អ និង

• ការចំណាយទាប។

ម៉ូតូស្កូតឺ Fazzio ស៊េរទីទំនើបនេះ រចនាយ៉ាងពិសេសបំផុតសម្រាប់ យុវវ័យ GenZ ដែលមានវ័យល្បាក់ ២០ឆ្នាំ ដែលប្រើប្រាស់ម៉ូតូ ដើម្បីធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការ ឬសាលារៀន។ បន្ថែមពីលើនេះ អ្នកដែលចង់បានម៉ូដែលថ្មីទាន់សម័យខុសពីម៉ូតូស្កូតឺទាន់សម័យដែលមានស្រាប់ អ្នកដែលចង់ទទួលបានការវាយតម្លៃភាពទាន់សម័យ ដែលម៉ូតូស្កូតឺត្រូវនឹងរបៀបរស់នៅ ឬក៏ស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ (ទាំងចំណាប់អារម្មណ៍ ទាំងសម្លៀកបំពាក់ឲ្យស៊ីជាមួយម៉ូតូ។ល។) និង អ្នកដែលចង់បានម៉ូតូមិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាត និងទំនើប ជាមួយនឹងមុខងារពេញលេញរបស់ម៉ូតូ។

ប៉ុន្មានចំណុចសំខាន់ៗ សម្រាប់អ្នកកំពុងចង់បានម៉ូតូថ្មីទៅប្រើប្រាស់ប្រចាំថ្ងៃ ឬអ្នកដែលចង់រកម៉ូតូស្កូតឺ ឲ្យកាន់តែទំនើបនិងកាលីបជាងម៉ូតូស្កូតឺធម្មតាៗ។

តើ Fazzio 2026 នេះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់ ?

កូនពៅត្រកូល Fazzio ត្រៀមអង្រួនទីផ្សារនេះ មានចំណុចសំខាន់ៗ និងយ៉ាងល្អិតល្អន់ជាច្រើនដែលអ្នកប្រើប្រាស់ ឬអ្នកស្រលាញ់ស្កូតឺ ល្អដាច់គេ អាចពិចារណាបានដូចជា៖

១. ការរចនាបែបសាមញ្ញ និងអាចតុបតែងលេងតាមបំណងដោយខ្លួនឯងបាន

• ការរចនាតែមួយគត់ និងសាមញ្ញ

•មានកន្លែងទុកសម្រាប់លេងគ្រឿងតុបតែង និង គ្រឿងបន្លាស់សុទ្ធរួចជាស្រេចដើម្បីងាយស្រួលក្នុងការប្រើប្រាស់

• ពណ៌ចម្រុះដែលដែលទាក់ទាញគ្នា យ៉ាងល្អិតល្អន់ពីលក្ខណៈបុគ្គល បែប "ភាពសាមញ្ញ"

•ឡូហ្គោម៉ូដែលរចនាបែបទាន់សម័យ ហើយងាយកត់សំគាល់។

២. ធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃទាន់សម័យ និងផាសុកភាព

• ម៉ាស៊ីន “BLUE CORE Hybrid” សម្រាប់ទាំងការជិះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពស្និទ្ធស្នាលនឹងបរិស្ថាន ដោយបូកបញ្ចូលមុខងារឆ្លាតវៃដូចខាងក្រោម៖

 - Hybrid Power Assist សម្រាប់ធ្វើអោយការជិះរលូនក្នុងស្ថានភាព ដូចជាការផ្ទុកច្រើន ការឡើងចំណោត ឬជិះឌុបគ្នា
 - Smart Motor Generator System សម្រាប់ជួយម៉ាស៊ីនស្ងាត់ ទាំងពេលចាប់ផ្តើម និងចាប់ផ្តើមឡើងវិញ
 - ប្រព័ន្ធបញ្ឈប់ និងចាប់ផ្តើម (ប្រព័ន្ធឈប់រលត់)  សម្រាប់ការជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។

• កែបមានភាពទន់ល្អ បាតដាក់ជើងធំទូលាយ។ល។ ជិះដោយមានសេរីភាពច្រើន

• ទម្ងន់តួរម៉ូតូស្រាល 96 គីឡូក្រាម សម្រាប់ភាពងាយស្រួលដល់ម៉ាស៊ីនដំណើរការ

• អង្គត្រួតពិនិត្យទំនាក់ទំនង (CCU) ដែលអាចឱ្យការភ្ជាប់ទូរស័ព្ទស្មាតហ្វូន ដើម្បីពង្រីកបែបបទការរស់នៅ រវាងអ្នកប្រើប្រាស់ ជាមួយម៉ូតូ។

៣. មុខងារងាយស្រួលប្រើសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ

• ទំហំផ្ទុកច្រើនជាមួយនឹងកន្លែងផ្ទុកក្រោមកែប 17.8 L និងហោប៉ៅផ្ទុកខាងមុខ

• ធុងសាំងធំ 5.1 L (បើធៀបនឹងម៉ូដែលយ៉ាម៉ាហា) សម្រាប់ការឈប់តិចជាងមុនដើម្បីចាក់ប្រេង

• រន្ធសាកទូរស័ព្ទងាយស្រួល ទំពក់ដាក់ឥវ៉ាន់បែប Carabiner ខាងមុខ និងខាងក្រោយ។

៤. មុខងារ Blue Core Hybrid

ម៉ាស៊ីន Blue Core 125cc ជំនាន់ថ្មីចុងក្រោយផ្តល់នូវបទពិសោធន៍ដែលមានថាមពលខ្លាំងជាងមុន មិនប៉ះពាល់ដល់បរិស្ថាន និងមានទំនុកចិត្តក្នុងការប្រើប្រាស់។ជាមួយលក្ខណៈពិសេស Electric Power Assist Start ដែលផ្តល់នូវការបង្កើនល្បឿនដំបូងដោយរលូន និងខ្លាំងជាងមុន។

៥. មុខងារ Yamaha Motorcycle Connect

Y-CONNECT ភ្ជាប់ម៉ូតូរជាមួយទូរស័ព្ទរបស់អ្នកការជូនដំណឹងអំពីការហៅទូរស័ព្ទ អ៊ីមែល និងសារ ការណែនាំអំពីការថែទាំ និងការប្តូរប្រេងមុខងារតាមដានការធ្វើដំណើរផ្សេងៗជាច្រើនទៀត។

៦. រចនាបែប Fresh, Simple & Modern Design

បង្ហាញខ្លួនអ្នកជាមួយនឹងការរចនាដ៏ប្លែកពីគេរបស់ FAZZIO ដែលធ្វើឱ្យស្ទីលរបស់អ្នកកាន់តែមានភាពទាក់ទាញ និងស៊ីវិល័យគ្រប់ពេលធ្វើដំណើរ។

៧. មុខងារ Smart Key System

ផ្ដល់នៅមុខងារសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ តេឡេបញ្ចានិងមានប៊ូតុងសម្រាប់បើកកែបកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

៨. មុខងារ Full Digital Speedometer

ការរចនាកុងទ័រដ៏ទំនើប ផ្តល់នៅព័ត៌មានមុខងារជាច្រើនដូចជាកុងទ័រគីឡូម៉ែត្រ កុងទ័រម៉ោង និង កុងទ័រសាំង និងមានមុខថ្មីជាច្រើនទៀត។

៩. មុខងារ USB Power Socket

កាន់តែមានភាពងាយស្រួលសម្រាប់ការសាកថ្មឧបករណ៍ផ្សេងៗរបស់អ្នកគ្រប់ពេលធ្វើដំណើរ។

១០. មុខងារ Spacious Luggage 17.8L

ប្រអប់កែបមានទំហំ 17.8Lធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗ និងសំលៀកបំពាក់របស់អ្នកបានកាន់តែងាយស្រួលពេលធ្វើដំណើរ។

១១. មុខងារ Unique LED Headlight & Hazard Lamp

ចង្កៀងមុខប្រភេទ LED នឹងភ្ជាប់មកជាមួយភ្លើងសុំផ្លូវ Hazard Lamp សម្រាប់ការសុំបើកផ្លូវក្នុងករណីបន្ទាន់ណាមួយពេលមានអាសន្នហើយងាយស្រួល ដល់ការធ្វើដំណើរកំសាន្ដជាក្រុម។ (អនុលោមតាមច្បាប់លេខ 22 ឆ្នាំ 2009 ទាក់ទងនឹងបទប្បញ្ញត្តិចរាចរណ៍ មាត្រា 121 កថាខណ្ឌ 1)

១២. មុខងារ Spacious Lidded & Open Pocket

ហោប៉ៅចំហនឹងបិទ ធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗបាន កាន់តែងាយស្រួល

១៣. មុខងារ Double Hook Carabiner

ទំពក់មានទៅដល់ពីរប្រភេទងាយស្រួល ក្នុងការព្យួរនៅសម្ភារៈផ្សេងៗបានកាន់តែច្រើន

១៤. Big Tire & Tubeless

បំពាក់សំបកប្រភេទគ្មានពោះវៀនទំហំធំជាងមុនជំនួយដល់ការបើកបរល្បឿនលឿនប្រកប ដោយផាសុកភាព។

លើសពីនេះ Yamaha ផ្តល់ការធានារយៈពេល 1 ឆ្នាំ ឬ 12 000 គីឡូម៉ែត្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ម៉ូតូនេះមានលក់នៅគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទាំងអស់ក្នុងតម្លៃត្រឹមតែ 2,xxx ដុល្លារអាមេរិក ជាង ប៉ុណ្ណោះ។

កាន់តែពិសេសលោកអ្នកនឹងទទួលបានធានាច្បាស់លាស់ពីក្រមហ៊ុន មិនថាបងប្អូនទិញម៉ូតូពីដេប៉ូណាទេ ឲ្យតែជាដេប៉ូសហការជាមួយក្រុមហ៊ុន YAMAHA លោកអ្នកនឹងទទួលបានសេវាកម្មដូរប្រេងម៉ាស៊ីនចំនួន 1 ដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់បាន500 គីឡូម៉ែត្រដំបូង ហើយអ្វីដែលពុំធ្លាប់មានពីក្រុមហ៊ុន YAMAHA លោកអ្នកនឹង ទទួលបាននៅ Membership cards Yamaha ដែលមានភាពងាយស្រួលទទួលបានការបញ្ចុះតម្លៃ ដូចជាការប្ដូរប្រេងម៉ាស៊ីន និង ប្ដូរគ្រឿងបន្លាស់ផ្សេង ជាមួយការ Check ទូទៅដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖

• Link-to Page Yamaha Cambodia • ឬ Link-to Telegram Yamaha Cambodia

អត្ថបទថ្មី