ប្រញាប់ចុះឈ្មោះប្រយ័ត្នខក! តួនាទីសំខាន់នៃការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍របស់សិស្ស
- 2026-03-03 03:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់ចុះឈ្មោះប្រយ័ត្នខក! តួនាទីសំខាន់នៃការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍របស់សិស្ស
ចន្លោះមិនឃើញ
សិក្ខាសាលា"ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍" ក្រោមប្រធានបទ៖ "ភាពជាអ្នកដឹកនាំលើសពីការរៀនសូត្រវិជ្ជាសាស្រ្ត៖តួនាទីសំខាន់នៃការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍របស់សិស្ស" នឹងដំណើរការឆាប់ៗនេះ។
តើលោកអ្នកដឹងទេថា ការអប់រំក្នុងសតវត្សទី២១នេះគឺលើសពីការរៀនតាមសៀវភៅ? ភាពជោគជ័យពិតប្រាកដរបស់សិស្សានុសិស្ស គឺផ្ដើមចេញពីតុល្យភាពរវាងចំណេះដឹង និង ជំនាញសង្គម-អារម្មណ៍ (Social Emotional Learning - SEL)។
កម្មវិធីនេះ មានកិត្តិយសយ៉ាងក្រៃលែង ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ព្រមទាំងការចែករំលែកបទពិសោធន៍ពីវាគ្មិនជំនាញមកពី FranklinCovey Education និងថ្នាក់ដឹកនាំអប់រំល្បីៗជាច្រើនរូបទៀត។
ព័ត៌មានលម្អិតនៃកម្មវិធី៖ • កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ • ពេលវេលា៖ ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ • ទីតាំង៖ សណ្ឋាគារ ភ្នំពេញ (Phnom Penh Hotel) សូមកុំរំលងឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹង ដើម្បីរួមចំណែកកសាងអនាគតកុមារកម្ពុជាឱ្យកាន់តែរឹងមាំ!
សូមរួសរាន់ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ៖ 016 818 959 / 081 912 113 / 097 507 6161