ស្រាបៀរអង្គរ អបអរសាទរវឌ្ឍនភាពរួមរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

  • 2026-03-09 05:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ — បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ (Cambodia-ASEAN Business Summit 2026) ស្រាបៀរអង្គរ ដែលជាម៉ាកសញ្ញាជាតិដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជា និងផលិតដោយក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd.) មានសេចក្តីសោមនស្សរីករាយក្នុងការរំលេចពីតួនាទីរបស់ខ្លួន ក្នុងនាមជា អ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ ដែលជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាកម្រិតខ្ពស់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយក្នុងតំបន់ ថ្នាក់ដឹកនាំធុរកិច្ចសកល និងអ្នកច្នៃប្រឌិតអាជីវកម្ម ដើម្បីរួមគ្នាបង្កើតអនាគតដ៏រឹងមាំសម្រាប់តំបន់អាស៊ាន។ ការចូលរួមរបស់ស្រាបៀរអង្គរ បានឆ្លុះបញ្ចាំងពីជំនឿចិត្តយ៉ាងមុតមាំថា ការតភ្ជាប់ក្នុងតំបន់ ភាពជាដៃគូដ៏រឹងមាំ និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់របស់កម្ពុជា។

អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ស្រាបៀរអង្គរបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយបានរួមចំណែកអបអរសាទរទាំងក្នុងឱកាសជីវភាពប្រចាំថ្ងៃ និងព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ។ ក្នុងនាមជាផលិតផលឈានមុខគេនៃរោងចក្រផលិតស្រាបៀរដំបូងបង្អស់នៅកម្ពុជា វត្តមានរបស់ស្រាបៀរអង្គរក្នុងកិច្ចប្រជុំកំពូលនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរយៈពេលវែង ចំពោះដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លងកាត់ព្រឹត្តិការណ៍នេះ ស្រាបៀរអង្គរបានបង្ហាញពីសាមគ្គីភាពជាមួយសសរស្តម្ភសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖ ការច្នៃប្រឌិត ការធ្វើសមាហរណកម្ម និងការវិវត្តនៃវិស័យឧស្សាហកម្ម។ ចំណុចសំខាន់ៗនៃការចូលរួមនេះរួមមាន៖

ការវិវត្តនៃវិស័យឧស្សាហកម្មតាមស្តង់ដារសកល៖ ក្រោមការត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈពីក្រុមហ៊ុន Carlsberg Group (ប្រទេសដាណឺម៉ាក) ស្រាបៀរអង្គរតំណាងឱ្យការផ្លាស់ប្តូរនៃចង្វាក់ផលិតកម្មកម្ពុជា ទៅជាឧស្សាហកម្មលំដាប់ថ្នាក់ពិភពលោក។

ការច្នៃប្រឌិតលើគុណភាព៖ "ផលិតនៅកម្ពុជា តាមស្តង់ដារអន្តរជាតិ" ដែលបង្ហាញពីការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងជំនាញកម្រិតសកល និងការយល់ដឹងស៊ីជម្រៅក្នុងស្រុក។

ការពង្រឹងទំនាក់ទំនងក្នុងតំបន់៖ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ ម៉ាកសញ្ញានេះបានគាំទ្រយ៉ាងសកម្មដល់គោលដៅនៃកិច្ចប្រជុំកំពូល ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ជាគោលដៅដ៏គួរឱ្យទុកចិត្តសម្រាប់ការវិនិយោគអន្តរជាតិ។

ការប្តេជ្ញាចិត្តចំពោះកំណើនប្រកបដោយនិរន្តរភាព៖ បេសកកម្មរបស់ម៉ាកសញ្ញាដែលផ្តោតលើការ «ផ្តល់តម្លៃលើគុណភាពជាចម្បង» និង «ការជួបជុំគ្នាដោយការទទួលខុសត្រូវ» គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការសង្កត់ធ្ងន់របស់កិច្ចប្រជុំកំពូល លើវឌ្ឍនភាព និងនិរន្តរភាពសម្រាប់តំបន់អាស៊ាន។

ការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម

ការឧបត្ថម្ភកម្រិតពេជ្ររបស់ស្រាបៀរអង្គរ មិនត្រឹមតែបង្ហាញពីតួនាទីជាអ្នកផ្តល់ភេសជ្ជៈដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដ៏យកចិត្តទុកដាក់ក្នុងកំណើនរបស់កម្ពុជា។ ម៉ាកសញ្ញានេះនៅតែបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារក្នុងស្រុក ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងការងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ជាតិ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew Ltd.) បានមានប្រសាសន៍ថា៖ ស្រាបៀរអង្គរតែងតែជឿជាក់ថា ជោគជ័យរបស់យើងគឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងនាមជាម៉ាកសញ្ញាជាតិដែលដំណើរការតាមស្តង់ដារគុណភាពអន្តរជាតិ ក្រោមការត្រួតពិនិត្យរបស់ក្រុមហ៊ុន Carlsberg Group យើងមានមោទនភាពក្នុងការគាំទ្រវេទិកានានា ដូចជាកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ដែលនាំមកនូវថ្នាក់ដឹកនាំរួមគ្នា ដើម្បីកសាងទំនុកចិត្ត ប្តូរផ្លាស់គំនិត និងបង្កើតអនាគតដ៏មាននិរន្តរភាពសម្រាប់តំបន់»។

ជាផ្នែកមួយនៃការឧបត្ថម្ភកម្រិតពេជ្រនេះ ស្រាបៀរអង្គរ និង ទឹកបរិសុទ្ធអង្គរពូរ៉ូ (Angkor Puro) ដែលជាម៉ាកសញ្ញាដ៏លេចធ្លោបំផុតពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបម្រើជូនក្នុងអំឡុងពេលអាហារពេលល្ងាចជាផ្លូវការ (Gala Dinner)។ ភាពរីករាយនៃការចែករំលែកទាំងនេះ បានអបអរសាទរដល់ស្មារតីនៃភាពជាដៃគូ និងពង្រឹងការប្តេជ្ញាចិត្តរបស់ស្រាបៀរអង្គរ ក្នុងការផ្សារភ្ជាប់មនុស្សជាតិឱ្យកាន់តែជិតស្និទ្ធ ប្រកបដោយអត្ថន័យ និងការទទួលខុសត្រូវ។

តាមរយៈការបន្តចូលរួមក្នុងគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងតំបន់ ស្រាបៀរអង្គរនៅតែប្តេជ្ញាចិត្តក្នុងការរីកចម្រើនទន្ទឹមគ្នាជាមួយកម្ពុជា រួមចំណែកដល់សហគមន៍ និងលើកកែវអបអរសាទរចំពោះវឌ្ឍនភាពរួមគ្នា — សម្រាប់ថ្ងៃនេះ និងសម្រាប់មនុស្សជំនាន់ក្រោយ។

អត្ថបទថ្មី