សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់ពីកម្មវិធី Legend Awards 2026
- 2026-07-12 07:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់ពីកម្មវិធី Legend Awards 2026
ចន្លោះមិនឃើញ
សិល្បករជើងចាស់ពីររូបបានទទួលពានរង្វាន់តួសម្ដែងឆ្នើម និងពានរង្វាន់កិត្តិយសក្នុងកម្មវិធី Legend Awards 2026 ដែលការប្រគល់ពានរង្វាន់នេះផ្តោតទៅលើការសម្ដែងល្អឥតខ្ចោះ ទាក់ទាញចិត្តទស្សនិកជន ព្រមទាំងការកោតសរសើរចំពោះការលះបង់ស្នាដៃដ៏មានតម្លៃ និងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។ /6a5344c85110a_1783841940.jpg)
សិល្បករជើងចាស់តាំងពីសម័យសង្គមរាស្ត្រនិយមលោកស្រី ឌី សាវ៉េត បានទទួលពានរង្វាន់កិត្តិយសពីកម្មវិធី Legend Awards 2026។ ការប្រគល់រង្វាន់ជូនលោកស្រី គឺដើម្បីជាការកោតសរសើរ និងទទួលស្គាល់ចំពោះការលះបង់ ស្នាដៃដ៏មានតម្លៃ និងការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។/6a5344c6eb59b_1783841940.jpg)
សិល្បកជើងចាស់មួយរូបទៀតគឺលោក ទេព រិនដារ៉ូ បានឈ្នះពានរង្វាន់តួសម្ដែងបុរសឆ្នើមពីកម្មវិធី Legend Awards 2026។ ការទទួលបានពានរង្វាន់នេះគឺកើតចេញពីការសម្ដែងដ៏ល្អឥតខ្ចោះ មានភាពទាក់ទាញចិត្តទស្សនិកជន និងបានបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងរឿង«ចាស់កំព្រា»។ ជាមួយគ្នានេះដែរ រឿងចាស់កំព្រា ដែលលោកសម្ដែងក៏បានឈ្នះពានរង្វាន់ភាពយន្តឆ្នើម (Best Feature Film) និងឈ្នះពានរង្វាន់ អត្ថបទភាពយន្តឆ្នើម (Best Script)ក្នុងកម្មវិធី Legend Awards 2026 ផងដែរ។/6a5344c902340_1783841940.jpg)
បន្ថែមពីនេះ ភាពយន្តចាស់កំព្រាក៏ជាប់ជាភាពយន្តខ្មែរដែលរកចំណូលបានច្រើនជាងគេ ក្នុងចំណោមភាពយន្តខ្មែរចំនួនបី។ ភាពយន្តពីរទៀតគឺភូមិគ្រឹះអាគម និងគូស្នេហ៍កំបុតក្បាល។ /6a5344ca5acb9_1783841940.jpg)
ក្រៅពីសិល្បករជើងចាស់ទាំងពីររូប នៅមានសិល្បករវ័យក្មេងមួយចំនួនទៀតឈ្នះពានរង្វាន់ពីកម្មវិធី Legend Awards 2026 ។ សិល្បករទាំងនោះរួមមានកញ្ញា សុន ទេពបំណង សម្ដែងក្នងរឿង សែនឆ្ងាយក្បែរអ្នក បានឈ្នះពានរង្វាន់តួសម្តែងនារីជំនាន់ថ្មីឆ្នើម។ លោក ប៊ុន សំខាន់ សម្ដែងរឿង សែនឆ្ងាយក្បែរអ្នក ដូចគ្នាក៏បានឈ្នះពានរង្វាន់ តួសម្តែងបុរសជំនាន់ថ្មីឆ្នើម។ ចំណែកកញ្ញា វ៉ាន់ សម្ផស្ស សម្ដែងរឿង កូននេនម្តាយខ្មោច បានឈ្នះពានរង្វាន់ តួសម្តែងនារីឆ្នើម។/6a5344c79d8b2_1783841940.jpg)
គួររំឭកថាកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ រោងភាពយន្តលេជេន (Legend Cinema) បានរៀបចំកម្មវិធីខួប១៥ឆ្នាំរបស់ខ្លួននៅកម្ពុជា និងបានរៀបចំឲ្យមានការប្រគល់ពានរង្វាន់ដល់សិល្បករឆ្នើមសម្ដែងភាពយន្តខ្មែរផងដែរ។៕/6a5345216f446_1783842060.jpg)