ក្រសួងពាណិជ្ជកម្ម​ទទួល​ស្គាល់​ការ​នាំ​ចូល​និង​ចែក​ចាយ​ផ្ដាច់​មុខ​ភេសជ្ជៈ​ POCARI SWEAT របស់​ក្រុមហ៊ុន​ ហ្វ៊ូ លូ ស្យូ អេហ្វ&ប៊ី

  • 2026-07-13 13:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ការនាំចូលនិងចែកចាយផ្ដាច់មុខភេសជ្ជៈ POCARI SWEAT, អ្នកលួចនាំចូលនិងចែកចាយ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលភេសជ្ជៈបំពេញជាតិទឹកជាមួយសារធាតុអ៊ីយ៉ុងពាក់ម៉ាក POCARI SWEAT របស់ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ មានសុពលភាព ២(ពីរ)ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ដែលជាម្ចាស់ម៉ាក។

ការផ្តល់សិទ្ធិផ្តាច់មុខដល់ភេសជ្ជៈ Pocari Sweat ធ្វើឲ្យក្រុមហ៊ុនមានសិទ្ធិនាំចូលនិងចែកចាយនៅកម្ពុជា ប្រសិនបើអ្នកលួចនាំចូល និងចែកចាយ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕

ដោយ៖ តារា

អត្ថបទថ្មី