អ្នកដឹងទេរោងភាពយន្ត Sabay មាន សាល ScreenX ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

  • 2026-07-31 10:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃនេះ Sabay Cinema បានប្រកាសពីសាល ScreenX ចំនួន 499 កៅអី នៅ AEON Mall មានជ័យ ថាជាសាល ScreenX ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតក្នុងចំណោមសាលធំបំផុតនៅអាស៊ី ខណៈដែលសាល ScreenX ភាគច្រើននៅអាស៊ីមានចំណុះកៅអីត្រឹមតែប្រមាណ ក្រោម ៣០០កៅអី ដែលមិនទាន់អាចផ្តល់នូវបទពិសោធន៍ដូចសាលធំបានទេ។

ScreenX ជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន CJ 4DPLEX ប្រទេសកូរ៉េខាងត្បូង គឺជាទម្រង់ស្គ្រីនភាពយន្តបែបទស្សនីយភាព ដែលពង្រីករូបភាពលើស្គ្រីន ៣ខាង គ្របដណ្តប់មុំមើលដល់ទៅ ២៧០ដឺក្រេ ធ្វើឱ្យទស្សនិកជនមានអារម្មណ៍ជ្រមុជចូលក្នុងសាច់រឿងទាំងសងខាង។ សាល ScreenX នៅ Aeon mall មានជ័យរបស់ Sabay អាចផ្ទុកភ្ញៀវបានរហូតដល់ ៤៩៩នាក់ ក្លាយជាសាល ScreenX ធំបំផុតនៅក្នុងអាស៊ីអាស៊ីអាគ្នេយ៍។

ការប្រកាសនេះកើតឡើងក្នុងឱកាសដែល Sabay Cinema ស្វាគមន៍ភាពយន្តធំបំផុតមួយប្រចាំឆ្នាំនេះ គឺ Spider-Man: Brand New Day ដែលចាក់បញ្ចាំងចាប់ផ្តើមថ្ងៃនេះ ៣០ កក្កដា ២០២៦។ សាច់រឿងលើកទី៤របស់ Peter Parker នឹងបង្ហាញនៅលើសាលធំបំផុតរបស់ Sabay ដែលផ្តល់ឱកាសដល់ទស្សនិកជនឱ្យទទួលបទពិសោធន៍សកម្មភាពនៅក្នុងភាពយន្តជាមួយ Spider-man ដែរ។

លោក គឹមហួរ អ្នកគ្រប់គ្រងផ្នែកទីផ្សារ នៃ Sabay Cinema មានប្រសាសន៍ថា៖ "នេះមិនមែនគ្រាន់តែជាសាលធំជាងមុននោះទេ វាជាសារមួយអំពីទិសដៅនៃឧស្សាហកម្មភាពយន្តកម្ពុជា។ គ្មានវិធីល្អប្រសើរជាងការចាប់ផ្តើមចំណុចសំខាន់នេះជាមួយភាពយន្តធំដូចជា Spider-Man: Brand New Day ទេ។ យើងចង់ឱ្យទស្សនិកជននៅទីនេះទទួលបានទម្រង់ភាពយន្តលំដាប់ពិភពលោក និង បទពិសោធន៍ដ៏អស្ចារ្យមួយភាពយន្តធំៗ ដូចប្រទេសជាមានដទៃដែរ។"

សាល ScreenX នេះជាផ្នែកមួយនៃការវិនិយោគបច្ចេកវិទ្យាទូទាំងបណ្តាញរបស់ Sabay Cinema ដែលរួមមាន IMAX Laser និងប្រព័ន្ធសំឡេង Dolby Atmos បន្ទាប់ពីម៉ាកយីហោនេះបានក្លាយជាកម្មសិទ្ធិខ្មែរទាំងស្រុងនៅខែមីនា ២០២៦។

Sabay Cinema ជាបណ្តាញរោងភាពយន្តឈានមុខគេនៅកម្ពុជា ដែលដំណើរការសាខានៅភ្នំពេញ សៀមរាប និងប៉ោយប៉ែត ក្រោមកម្មសិទ្ធិខ្មែរ១០០%។ ក្រុមហ៊ុននេះនាំយកបច្ចេកវិទ្យាភាពយន្តលំដាប់ពិភពលោក រួមមានសាល ScreenX និង IMAX with Laser មកកាន់ទស្សនិកជនកម្ពុជា។

ទស្សនា ចុចទីនេះ

ដោយ៖ តារា

អត្ថបទថ្មី