១បទ​ច្រៀង​៣​នាក់ ខេម-ឆាយ វិរៈយុទ្ធ និង​តារា​ចម្រៀង​ចិន​ផ្ទុះ​ខ្លាំង ប៉ុន្តែ​នែក...!

  • 2014-11-28 16:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "​ឲ្យ​គេ​ញ៉ែ​លឿន​​ម្ល៉េះ" របស់​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន និង​បទ"ស្មោះ​អូន​បង​ស្លាប់​អី" តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​​ជា​ខ្លាំង ដែល​ភាសា​ក្នុង​សិល្បៈ​គេ​ហៅ​ថា "ផ្ទុះ"។ យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់ បាន​ស្ដាប់​ និង​ថែម​ទាំង​ចេះ​ច្រៀង​បទ​ទាំង​នេះ​ស្ទើរ​គ្រប់​គ្នា​ថែម​ទៀត​ផង។ ជា​មួយ​គ្នា​នោះ លោក ប៊ុត សីហា ជយលាភី The Voice Cambodia ក៏​បាន​ជ្រើស​រើស​បទ "ស្មោះ​អូន​បង​ស្លាប់​អី" តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ​មក​ច្រៀង​ដែរ។

 

ងាក​ទៅ​អន្តរជាតិ​ឯណោះ​វិញ តារា​ចម្រៀង​ចិន​មួយ​រូប ក៏​បាន​បក​ស្រាយ​បទ​ចម្រៀង​មាន​សាច់​ភ្លេង​ដូច​គ្នា​នេះ​ដែរ ដែល​មាន​ចំណង​ជើង​ជា​ភាសា​ចិន​ថា ​"汪峰-春天里" ។ បិទ​នេះ ក៏​មាន​ការ​គាំទ្រ​ខ្លាំង​ក្លា​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​លោក​នេះ។

បើ​សុទ្ធ​តែ​ខ្លាំង​​​ដូច​គ្នា​អញ្ចឹង ​​ស្ដាប់​បន្តិច​មើល ថា​តើ តារា​ចម្រៀង​ទាំង៣នាក់​នេះ​ម្នាក់​ណា​ច្រៀង​ពីរោះ​ជាង?

 

 

 

បទ"汪峰-春天里"​របស់​តារា​ចិន

https://www.youtube.com/watch?v=nLU0twQ2eb4

 

 

បទ"ស្មោះ​អូន​បង​ស្លាប់​អី" តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ

https://www.youtube.com/watch?v=jf2Yj66zJdY

 

បទ"​ឲ្យ​គេ​ញ៉ែ​លឿន​​ម្ល៉េះ"របស់​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន

https://www.youtube.com/watch?v=JXk3fVX-5dg

 

អានអត្ថបទ៖ សុគន្ធ ធារ៉ាត់ មិន​ត្រឹម​តែ​ច្រៀង​ទេ ថែម​ទាំង​ចេះ​និពន្ធ​ថ្មី​ខ្លួន​ឯងទៀត! អានអត្ថបទ៖ សើច​ទាំង​ព្រឹក! ដោយ​សារ​ការ​បញ្ចូល​សំឡេង​របស់ ហៃ ដារ៉ូ អត្ថបទ៖ ខុត សីហា