រ៉ូប​សម្រាប់​កូន​ក្រមុំ​៣​ម៉ូដ​ថ្មីៗ​ក្រោយ​ពេល​ចប់​កម្មវិធី

  • 2014-11-29 18:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ធម្មតា​កូន​ក្រមុំ​ក្រោយ​ពេល​ចប់​ពី​ពាក់​រ៉ូប​របស់​អ្នក​សំអាង​ការ​ហើយ​គឺ​ត្រូវ​មាន​មួយ​ឈុត​សម្រាប់​របស់​ខ្លួន​ឯង​ផ្ទាល់​ខ្លួន​ដើម្បី​នៅ​កំដរ​ដល់​ចប់​កម្មវិធី​របស់​ខ្លួន​ដែរ។

 

ប៉ុន្តែ​មុន​នឹង​ដល់​ថ្ងៃ​នោះ​ កូន​ក្រមុំ​គឺ​ត្រូវ​រវល់​បំផុត​ក្នុង​ការ​ស្វែង​រក​នូវ​ម៉ូដ​រ៉ូប​ទាំង​នោះ​ជៀសវាង​ម៉ូដ​ដែល​ជាន់​ម៉ូដ​របស់​គេ​។ ដើម្បី​សម្រួល​ដល់​អ្នក​ដែល​ជិត​ដល់​ថ្ងៃ​ល្អ​បន្តិច​នោះ សូម​ចុច​ចូល​មើល​ក្នុង​ទំព័រ Sabay Style បន្តិច​មើល ក្រែង​មាន​មួយ​ម៉ូដ​ណា​ដែល​អាច​យក​ជា​ការ​បាន។

 

បើ​ទោះ​បី​ជា​មាន​តែ​បី​ឈុត​សម្រាប់​អ្នក​ជ្រើសរើស​ក៏​ពិត​មែន​​ ប៉ុន្តែ​នេះ​ជា​ម៉ូដ​ដែល​ថ្មី​បំផុត​ហើយ​ជា​ស្នាដៃ​ឌី​ហ្សាញ​របស់​ម្ចាស់​ហាង​កាត់​សំលៀក​បំពាក់ យ័រ ខ្លួត ដោយ​ចេញ​ម៉ូដ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចម្លង​ម៉ូដ​ពី​អ្នក​ដទៃ។

 

ចង់​ដឹង​ថា​មាន​ម៉ូដ​អ្វី​ខ្លះ​ស្អាតៗ ហើយ​ប្លែក​ប៉ុណ្ណា​នោះ? តោះ! ទៅ​ខាង​ក្រោម​ទាំងអស់​គ្នា​៖

 

ចង់​បាន​រ៉ូប​កូន​ក្រមុំ និង​រ៉ូប​សម្រាប់​ចូល​រួម​កម្មវិធី​មង្គលការ​ផ្សេង​អាច​ទាក់ទង​ហាង​កាត់​ដេរ​សំលៀកបំពាក់ យ័រ ខ្លួត(Your Clothess) នៅ​លើ​ផ្លូវ ៣១០ សង្កាត់បឹង​កេង​កង១ អាច​ទំនាក់ទំនង​ទូរស័ព្ទ​លេខ 081 7777 92 ឬ 092 650 185។

 

អត្ថបទ៖ សុខអូន

 

អត្ថបទពេញនិយម