អស្ចារ្យ​មែន! កូន​ខ្មែរ​ឡើង​បញ្ចេញ​ក្បាច់​គុន​លើ​ឆាក Britain's Got Talent គណៈកម្មការ​ពេញ​ចិត្ត​ស្ដូក

  • 2014-12-03 18:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្បាច់​គុន​សញ្ជាតិ​ខ្មែរ – បារាំង Maurice CHAN និង​ក្រុម​របស់​ខ្លួន ឈ្មោះ Cascade បាន​ឡើង​សម្ដែង​ក្បាច់​គុន​ដ៏​អស្ចារ្យ​លើ​ឆាក​កម្មវិធី Britain's Got Talent កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១២។ ដោយ​​ការ​សម្ដែង​នេះ​គឺ​តាំង​ពី ២ឆ្នាំ​មុន ជឿជាក់​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ទស្សនា​ តែ​ធ្លាប់​មិន​ចាប់​អារម្មណ៍​​ថា​ក្នុង​ចំណោម​អ្នក​សម្ដែង​ទាំង​នោះ​មាន​ម្នាក់​គឺ​ជា​ជនជាតិ​កម្ពុជា។

 

ការ​សម្ដែង​របស់​ Maurice Chan និង​ក្រុម​របស់​គេ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ពេញ​ចិត្ត និង​ទទួល​បាន​ការ​កោតសរសើរ​ជា​ច្រើន​ពី​គណៈកម្មការ​ទាំង ៤​រួម​មាន Simon Cowell, Amanda Holden, Alesha Dixon, និង David Walliams។ ទី​បំផុត​ពួក​គេ​ក៏​បាន​ជាប់​ទៅ​វគ្គ​បន្ទាប់។

 

ទស្សនា​ការ​សម្ដែង​របស់​ក្រុម​ Cascade លើ​វេទិកា Britain's Got Talent ខាង​ក្រោម​នេះ៖

http://youtu.be/2XK0g-uQp0E

អានអត្ថបទ៖ សត្វ​ឆ្លាត​ៗ ឡើង​ប្រឡង​កម្មវិធី Got Talent ទស្សនា​ហើយ​មិន​សរសើរ​មិន​បាន

Maurice Chan ​​បាន​កើត​​ក្នុង​ជំរំ​ជនភៀសខ្លួន​​ក្នុង​ប្រទេស​ថៃ​​នៅ​ថ្ងៃ​ទី ៧ ​កក្កដា ១៩៧៥ ​ក្រោយ​ឪពុកម្ដាយ​បង្ខំ​ចិត្ត​ភៀស​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​របប​ខ្មែរ​ ក្រហម។ ​​​នៅ​ឆ្នាំ ​១៩៧៦ ​​លោក​បាន​​ផ្លាស់​​​​ទី​លំនៅ​ជា​ថ្មី​ទៅ​រស់​​ក្នុង​​ប្រទេស​ទី​បី​គឺ ​ប្រទេស​បារាំង។ Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​​។ ​​រឿង​ហូលីវូដ​ដែល​រូប​គាត់​សម្ដែង​​ដំបូង​មាន​ចំណង​ជើង​ថា​ “Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ ដែល​សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥៕

 

ចុច​ត្រង់​នេះ​ ដើម្បី​អាន​ជីវប្រវត្តិ​លម្អិត​របស់​តារា​សម្ដែង Maurice Chan​

អានអត្ថបទ៖ទស្សនា​ការ​សម្ដែង​ពិសេស​ៗ ពី​កម្មវិធី American Music Awards 2014

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ Youtube
អត្ថបទពេញនិយម