ប្រមូល​តែ​កាកសំណល់​​ប្រើ​ហើយ​​សោះ យក​មក​ច្នៃ​លក់​ថ្លៃ​រាប់ពាន់​ដុល្លារ មិន​គួរ​ឲ្យ​ជឿ!

  • 2014-09-13 19:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ជាតិ​ហ្វីលីពីន​ម្នាក់​បាន​ប្រមូល កម្រាលពូក កម្រាល​ខ្នើយ កន្សែង​ពោះ​គោ មី​នុយ​មុខ​ម្ហូប ឈើ​ចាក់​​ធ្មេញ ចង្កឹះ និង របស់របរ​ប្រើប្រាស់​ផ្សេង​ទៀត នៅ​តាម​សណ្ឋាគារ​ក្នុង​​ប្រទេស​កម្ពុជា ដែល​ខ្លួន​បាន​ស្នាក់​នៅ មក​ច្នៃ​ធ្វើ​ជា​ផ្ទាំង​គំនូរ ហើយ​ដាក់​តាំង​លក់ ក្នុង​តម្លៃ រាប់​ពាន់ ដុល្លារ មិន​​គួរ​ឲ្យ​ជឿ។

សូមចុចអាន៖ ធ្លាប់​ប្រើ​ស្រោម​អនាម័យ​​គ្រើម​អត់? ល្បី​ថា​ ស្រោម​ប្រភេទ​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន

 

ជន​ជាតិ​ហ្វីលីពីន មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​មិន​នឹក​ស្មាន​ដល់​នោះ​មាន​ឈ្មោះ​ថា លោក Loven Ramos។ លោក​មាន​ជំនាញ​ខាង​ឌីហ្សាញ និង ​ជា​អ្នក​គ្រប់គ្រង​សណ្ឋាគារ​ល្បី​ឈ្មោះ​មួយ​នៅ​សៀមរាប។ ​Loven Ramos បាន​ឲ្យ​ដឹង​​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​ជាង ១០ ឆ្នាំ ​មក​ហើយ ដោយ​ក្នុង​រយៈពេល​នេះ លោក​បាន ដើរ​ស្នាក់​​នៅ​សណ្ឋាគារ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​​នោះ នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​សៀមរាប។

 

 

ដោយ​មាន​​​​ឌីហ្សាញ​ស្រាប់​ និង​ ជា​អ្នក​ធ្វើ​ការ​ផ្នែក​សណ្ឋាគារ​ផង​នោះ បុរស​ជន​ជាតិ​ហ្វីលីពីន​ម្នាក់​នេះ មាន​គំនិត​ចង់​ធ្វើ សិល្បៈ​មួយ​ ដែល​​​ជា​ស្នាដៃ​របស់​ខ្លួន។ លោកLoven Ramos បាន​បន្ត​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​​ដែល​ម្នាក់​នៅ​ប្រទេស​កម្ពុជា​នោះ លោក​បាន​ចាប់​ផ្ដើម ប្រមូល​ របស់របរ​ប្រើប្រាស់​ដែល​ខ្លួន​ប្រើ​ប្រាស់​រួច និង សុំ​ពី​សណ្ឋាគារ​ខ្លះ​ទុក​ជា​ច្រើន ។ របស់​ទាំង​នោះ​មាន ដូច​​ជា កម្រាលពូក កម្រាល​ខ្នើយ កន្សែង​ពោះ​គោ មី​នុយ​មុខ​ម្ហូប ឈើ​ចាក់​​ធ្មេញ ចង្កឹះ ជាដើម។

 

លោក Loven Ramos បាន​ឲ្យ​ដឹង​​បន្ថែម​ថា លោក ​និង​ ភរិយា បាន​ប្រមូល​​ពី​សណ្ឋាគារ​ចំនួន ១៧ យក​មក​ច្នៃ​ធ្វើ​ជា​ផ្ទះ​គំនូរ ដោយ​ប្រើ​ពេល​ចំនួន ៣ សប្ដាហ៍ ហើយ​បាន​ចំនួន ១៧ ផ្ទាំង។

 

ផ្ទាំង​គំនូរ​ទាំង​នោះ លោក​បាន​លក់​​ទៅ​តាម​តម្លៃ​សណ្ឋាគារ​ដោយ​តម្លៃ​មាន​ពី ៤៨ ដុល្លារ រហូត ដល់ ២៥០០ ដុល្លារ។ ចំណូល​ដែល​មាន​មក លោក Loven Ramos ប្រាប់​ថា និង​​ យក​មួយ​ចំណែក​ផ្ដល់​ជូន​ដល់​សិល្បករ​មួយ​ចំនួន​នៅ​ខេត្ត​សៀម​រាម ​ដែល​មាន​ការ​ខ្វះ​ខាត។

 

ស្នាដៃ Loven Ramos បាន​ដាក់​លក់ នៅ​ក្នុង​សណ្ឋាគារ អ៊ិនធើខនធីណិនថល ភ្នំពេញ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ១១ ខែ តុលា ឆ្នាំ ២០១៤៕

 

 

 អត្ថបទ៖ ខុត សីហា