និស្សិតស្រី២នាក់ វាយប្រុសៗរឿងយាយីផ្លូវភេទលើឡានក្រុង (វីដេអូ)
- 2014-12-03 16:04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតស្រី២នាក់ វាយប្រុសៗរឿងយាយីផ្លូវភេទលើឡានក្រុង (វីដេអូ)
ចន្លោះមិនឃើញ
និស្សិតស្រីឥណ្ឌាជាបងប្អូនបង្កើត២នាក់ បានទាញចំណាប់អារម្មណ៍ជាតិ និងអន្តរជាតិជាខ្លាំង និងត្រូវគេគោរពកោតសរសើរមិនដាច់ពីមាត់ ក្រោយពេលនាងហ៊ានក្រោកឈរ វាយតប់លើប្រុសៗ ដែលមានបំណងបំពានផ្លូវភេទមកលើខ្លួន។
វីរនារីឈ្មោះ Pooja វ័យ១៩ឆ្នាំ និង Aarti Kumar អាយុ២២ឆ្នាំ បានជិះឡានក្រុងពីសាកលវិទ្យាល័យ Rohtak Government មកផ្ទះ ហើយមានបុរស៣នាក់ មានបំណងអាក្រក់មកលើពួកនាង។ នៅពេលនិស្សិតស្រីទាំង២មិនឱ្យបំពាន ក្រុមបុរសទាំងនោះបានខឹង និងកាន់តែបំពាន ជាហេតុនាំឱ្យនារីក្លាហានទាំងពីរ វាយប្រហារដើម្បីការពារខ្លួនពីចង្កូមខ្លា។
នាង Pooja និយាយថា៖ "ពួកយើងជួបការបំពាន់ដោយអចេតនានេះរាល់ថ្ងៃ។ ពួកយើងចង់ឱ្យមេរៀនដល់ពួកគេ។ យើងចង់បង្ហាញថា ស្ត្រីមិនមែនទន់ខ្សោយទេ ហើយយើងអាចការពារខ្លួនឯងបាន"។
ក្នុងវីដេអូបង្ហាញថា នារីខាងលើបានវាយលើបុរសម្នាក់ក្នុងចំណោមបីនាក់នឹងខ្សែក្រវាត់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ហើយពួកខិលខូចបានគេចខ្លួន។
ជនឆ្លៀតឱកាសទាំងបីនាក់ ត្រូវបានគេជឿថាជាទាហានកំពុងហ្វឹកហាត់។ ពួកគេត្រូវចាប់ខ្លួន ក្រោយវីដេអូនេះ បែកធ្លាយពេញអ៊ីនធឺណិត។ ចំណែកព្រូឡាន និងតៃកុង ត្រូវគេព្យួរការងារ ពីបទមិនបានជួយអន្តរាគមន៍ និងរាយការណ៍ទៅកាន់ប៉ូលិស៕
https://www.youtube.com/watch?v=oiURsb91rEg
ចុចអាន! ពិធីការិនីម្នាក់ស្លៀកសិចស៊ីពេកត្រូវអ្នកមើលទះមួយកំផ្លៀង
ចុចអាន! កូនក្រមុំវាយកូនកំលោះមុនថ្ងៃការ ធ្វើឲ្យអាពាហ៍ពិពាហ៍ជាង២ម៉ឺនដុល្លារត្រូវលុបចោល
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Metro