មន្ត្រី​កូរ៉េ​ខាង​ជើងថា​អាមេរិក​ជា​អ្នក​បង្កើត​មេរោគ​អេបូឡា​

  • 2014-12-03 18:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​របស់​ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​ថា សហរដ្ឋអាមេរិក​គឺ​ជា​មេ​ខ្លោង​នៅ​ពី​ក្រោយ​ការ​ផ្ទុះ​ឡើង​មេរោគ​អេបូឡា​នា​ទ្វីប​អាហ្វ្រិក​ខាងលិច ព្រោះ​មហាអំណាច​សេរី​នេះ ​ចង់​បង្កើត​សង្គ្រាម​ជីវសាស្ត្រ។

 

 

ភ្នាក់​ងារ​សារព័ត៌មាន​មជ្ឈិម​រដ្ឋ​កូរ៉េ (KCNA) បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​ថា ពេល​នេះ​ប្រជាជន​កូរ៉េខាងជើង​បាន​ទាមទារ​យ៉ាង​ខ្លាំង​ក្លា ឲ្យ​មាន​ការ​នាំ​ខ្លួន​សហរដ្ឋអាមេរិក​ទៅ​តុលាការអន្តរជាតិ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បំពាន​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ។

 

សេចក្ដីថ្លែងការណ៍​បាន​អះអាង​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក​គួរ​តែ​ត្រូវ​ទទួល​ទណ្ឌកម្ម ព្រោះ​ជា​ការ​ពិត​ណាស់ អេបូឡា​រីក​រាលដាល​ខ្លាំង​​ដោយសារ​អាមេរិក ដែល​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ខ្លាំង​ជាង​គេ​លើ​លោក។

 

លោក Hong Sun Gwang ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​អនាម័យ​កូរ៉េ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា "ជំនួយ​ការ​អតីត​ប្រធានាធិបតី​អាមេរិក Reagan បាន​បង្ហាញ​នៅ​ក្នុង​អត្ថបទ​មួយ​ថា អាមេរិក​ជា​អ្នក​អភិវឌ្ឍន៍​មេរោគ​អេបូឡា​ឡើង ក្នុង​គោល​បំណង​ចាប់​ផ្ដើម​បង្កើត​សង្គ្រាម​ជីវសាស្ត្រ"។

 

​​មេរោគ​ដ៏​សាហាវ​អេបូឡា បាន​ផ្ទុះ​ឡើង​ជា​ថ្មី​កាល​ពី​ដើម​ឆ្នាំ២០១៤ នេះ។ ប្រទេស ៣ នា​ទ្វីប​អាហ្វ្រិក​ខាង​លិច​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ ដែល​ក្នុង​មាន​ប្រទេស​ហ្គីណេ សេរ៉ាឡេអូន និង​ប្រទេស​លីបេរីយ៉ា។ ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​សៅរ៍ បាន​បង្ហាញ​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​កំណាច​នេះ កើន​ឡើង​ដល់​ជិត ៧ពាន់​​នាក់​ហើយ៕

 

អេបូឡា​ផ្ដាច់​ជីវិត​មនុស្ស​អស់​ជិត ៧​ពាន់​នាក់​ហើយ៖ ចុចទីនេះ

 

ចុច​អាន​ព័ត៌មាន​ជាច្រើន​ទៀត​ទាក់​ទង​នឹង​មេរោគ​មរណៈ​អេបូឡា៖ ចុច​ទីនេះ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ ibtimes

អត្ថបទថ្មី