លីក U-15 ដល់​សប្ដាហ៍​ទី៣ ហើយ​ខណៈ ភ្នំពេញក្រោន និង សាលា​បាល់ទាត់​ប្រដេញ​កំពូល​តារាង

  • 2014-09-27 19:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៥ ឆ្នាំ (U-15) ដែល​​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ប្រកួត​នៅ​ឯ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល និង សាលា​បាល់ទាត់​ជាតិ បាន​ឈាន​ដល់​សប្ដាហ៍​ទី​៣ ហើយ នៅ​ថ្ងៃ​អាទិត្យ ស្អែក​នេះ ស្រប​ពេល​ក្រុម​ភ្នំពេញក្រោន និង សិស្ស​សាលា​បាល់ទាត់​ជាតិ កំពុង​តែ​ប្រជែង​គ្នា​នៅ​តំបន់​កំពូល​តារាង ក្រោយ​ប្រកួត​ ២ លើក​ឈ្នះ ទាំង ២ ដូច​គ្នា មាន ៦ ពិន្ទុ។

រូប​ប្រកួត​នាពេល​កន្លង​មក (រូបតំណាង)

 

 

ប្រកួត​សប្ដាហ៍​ទី៣ ថ្ងៃ​អាទិត្យ ទី ២៨ កញ្ញា ឆ្នាំ ២០១៤
ម៉ោង​ប្រកួត​ គូ​ប្រកួត​ ទីលាន​
៨ ព្រឹក​ មូលនិធិ​កុមារ​កម្ពុជា​ Vs សាលា​បាល់ទាត់​ជាតិ​ Bati I
អាកាសចរ​ស៊ីវិល​ Vs ឆ្លាមសមុទ្រ​ Bati II
១០ ព្រឹក​ អាវុធហត្ថ​តាកែវ​ Vs ភ្នំពេញក្រោន Bati I
យុវជន​ច្រាំង​ចំរេះ Vs ខេត្ត​កណ្ដាល Bati II
 

លីក U-15 មាន​ក្រុម​ចូលរួម​ចំនួន ៩ ក្រុម ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​បណ្ដោះ​ថ្នាល​យុវជន​ឱ្យ​បាន​ល្អ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​កីឡា​បាល់ទាត់​អាជីព​នាពេល​អនាគត។ ពាន​រង្វាន់​នេះ​​ប្រកួត​តែ​រៀងរាល់​ថ្ងៃ​អាទិត្យ ប៉ុណ្ណោះ ដោយ​មិន​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កីឡាករ​ក្មេងៗ នោះ​ឡើយ៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី