វ័យ​ចំណាស់​ពិត​មែន ប៉ុន្តែ​មាន​តែ​ពួក​គាត់​ប៉ុណ្ណោះ ទទួល​បាន​ប៊ុតុង​មាស​យប់​មិញ

  • 2014-12-08 22:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​សមត្ថភាព​ចម្រុះ Cambodia's Got Talent បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី​២​ហើយ។ កាល​ពី​សប្ដាហ៍​មុន បេក្ខជន ព្រហ្ម សុខ​រីណា គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ប៊ូតុង​មាស ពី​Judges។ ដោយ​ឡែក​សប្ដាហ៍​នេះ លោក​អុំ កែវ សារិន និងលោក​អុំ សំភៅ ធ្វើ​បាន​ល្អ​ជាង​បេក្ខជន​ទាំង​អស់ កាល​ពី​យប់​មិញ។

 

ក្រោម​កែវ​ភ្នែក​រាប់​ពាន់​គូ​ក្នុង​ស្ទូឌីយ៉ូ លោក​អុំ​ទាំង​ពីរ​បាន​បញ្ចេញ​សមត្ថភាព​ផ្នែក​សៀក និង​កាយ​សម្ព័ន្ធ យក​កាំបិត​ចាក់​ចូល​ច្រមុះ និង​យក​ដែក​បន្ទះ​ទល់​បំពង់​ក​ហើយ​ប្រើ​កម្លាំង​ពត់​ដែក។ សំឡេង​ស្រែក​ហ៊ោ និង​ទះ​ដៃ​សាទរ​កង​រំពង។ ជា​លទ្ធផល លោក​អុំ​ទាំង​ពីរ​ទទួល​បាន​ប៊ូតុង​មាស ផ្ដល់​ជូន​ពី​ពិធីករ​លោក ញ៉ែម សុគន្ធ ឆ្លង​ទៅ​វគ្គ Live Show។

កុំ​ចាំ​យូរ...ទស្សនា​ទាំង​អស់​គ្នា...!!!

 

http://youtu.be/HEKK4vWBXko

អត្ថបទ៖ ទារិកា

អត្ថបទថ្មី