ការ​​ប្រកួត​​ស្រី​​ស្អាត​​ AEON Beauty Show​ ឈាន​​មក​​ដល់​​ជុំ​ទី៣​​ថ្ងៃ​សៅរ៍​នេះ

  • 2014-12-19 17:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សម្រស់​និង​ម៉ូដ​ប្រចាំ​ផ្សារ​ទំនើប​ AEON Mall ឬAEON Beauty Show​បាន​វិល​ត្រលប់​មក​វិញ​បន្ទាប់​ពី​កម្មវិធី​នេះ​ធ្វើ​ឡើង​បាន​២​វគ្គ​រួច​មក។​ ដោយ​វគ្គ​ទី១គឺបង្ហាញពីសំលៀកបំពាក់បែបរដូវក្តៅ(SummerLook) និង​​​វគ្គ​ទី២​បង្ហាញ​ពី​សំលៀក​បំពាក់​បែប​ការិយាល័យ​ (Work Look) ដែល​​មាន​​ទស្សនិកជន​​​មក​​ចូល​រួម​​ក៏​​ដូច​​ជា​​លេង​​ហ្គេម​​កម្សាន្ត​​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​កម្មវិធី។ ​ដោយ​ឡែក​វគ្គ​ទី៣​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី២០​ខែធ្នូ​​​ស្អែក​​​នេះ​ជា​មួយ​ការ​បង្ហាញ​ពី​សំលៀក​បំពាក់​​បែប​​ជប់​លៀង​(Cocktail Party)ដែល​​ឧបត្ថម្ភ​ដោយ​ហាង​លក់​សំលៀក​បំពាក់​ Lily។

 

 

កម្មវិធី​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្វែង​រក​បេក្ខនារី​ស្អាត​ ឆ្នើម​ និង មាន​សមត្ថភាព​ក្នុង​ការ​ដើរម៉ូដ​និង​ផាត់​មុខ​ស្អាត​តាម​រដូវ​កាល​នីមួយៗ។​ បេក្ខនារី​ដែល​ទទួល​បាន​ជយលាភី​នឹង​មាន​ឱកាស​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូត​ប្រចាំ​ផ្សារ​ទំនើប​ AEON Mallផង​ដែរ។​ បេក្ខនារី​៦​រូប​មក​ពី​៣ផលិតផល​ រួម​មាន​ Elianto, The Face Shop និង Yves Rocher​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ធ្វើ​យ៉ាង​ណា​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​និង​គណៈកម្មការ​ទាំង​ពីរ​រូប ។

 

 

លោក​អ្នក​ក៏​អាច​ធ្វើការ​បោះ​ឆ្នោត​គាំទ្រ​បេក្ខនារី​ដែល​លោក​អ្នក​ពេញ​ចិត្ត​​ឲ្យ​ជាប់​ជា​ជយលាភី​ក្នុង​កម្មវិធី​ Beauty Showការ​ប្រកួត​សម្រស់​ និង ម៉ូដ​ប្រចាំ​ផ្សារ​ទំនើប AEON Mallនេះ​ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Facebook Page​ AEON Mall Phnom Penh​ ( https://www.facebook.com/aeonmall.phnompenh) រួច​ចូល​ទៅ​កាន់​ Album នៃ​ ការ​ប្រកួត​របស់​យើង​ ហើយ​​បន្ទាប់​មក​​ធ្វើ​ការ​ចុច​Like​លើ​រូប​ភាព​បេក្ខនារី​របស់​យើង​មួយ​រូប​ណា​ដែល​លោក​អ្នក​ពេញ​ចិត្ត។

 

 

កម្ម​វីធី​នេះ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Microsoft Lumia និង​ចូល​រួម​សហការ​ឧបត្ថម្ភ​ដោយ​ ហាង​លក់​សំលៀកបំពាក់​ Penshoppe, ហាង​លក់ស្បែក​ជើង​និង​កាបូប Carino, ហាង​កាត់​និង​ច្នៃម៉ូដសក់Toni&Guy, SaporModelling Agency, ហាង​លក់​សម្លៀក​បំពាក់ G2000, ហាង​លក់​សំលៀក​បំពាក់​ Lily។ ក្នុង​នោះ​ដែ​គូសហការ​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ ក្រុមហ៊ុន​សប្បាយ​ឌីជីថល,​ ស្ថានីយ​ទូរទស្សន៍​ហង្សមាស HDTV និង​ទស្សនា​វដ្តីRose។ ឧបត្ថម្ភ​ផលិតផល​គ្រឿង​សំអាង​ដោយ​ Elianto, The Face Shopនិង​ Yves Rocher។   សូម​បញ្ជាក់​ថា​កម្មវិធី​ AEON​ Mall​ Beauty Show វគ្គ3 នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៦ល្ងាច​តទៅ​នៅ​ក្នុងផ្សារទំនើប​ AEON MallDaylight Plazaជាន់ផ្ទាល់ដី។   សូម​កុំភ្លេច​ចូល​រួម​ទស្សនា​ឲ្យ​ច្រើន​កុះករ​ជា​មួយ​កម្មវិធី​ដ៏​ពិសេសនេះ។   ចុច​អាន ម៉ូតសំលៀកបំពាក់ការិយាល័យ G2000 បង្ហាញក្នុង AEON Mall Beauty Show ជុំទី២   ចុច​អាន មើលស្រីស្អាតរបស់ AEON Mall ក្នុងសំលៀកបំពាក់ ការិយាល័យ G2000 បន្តិចមើល៍   អត្ថបទ៖ ដៃ​គូ​សហការ

អត្ថបទថ្មី