វគ្គ​ជម្រុះ Hun Sen Cup 2015 ចាប់​ពូល​រួច​រាល់​ហើយ

  • 2014-12-20 18:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពាន​រង្វាន់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន លើកទី៩ ឆ្នាំ ២០១៥ (Hun Sen Cup 2015) បាន​ចាប់​ពូល​​ជ្រើសរើស​គូ​ និង កំណត់​ពេលវេលា ​ប្រកួតរួច​រាល់​ហើយ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៩ ធ្នូ ម្សិលមិញ​នេះ សម្រាប់​វគ្គ​ជម្រុះ​ជុំ​ដំបូង ដែល​បែង​ចែក​ ៦ តំបន់​ទូទាំង​ប្រទេស។

 

 

ពិធី​ចាប់​ពូល​ម្សិលមិញ

 

តំបន់​ភ្នំពេញ៖ ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ៨ ចែក​ជា ២ ពូល​។

 

. ពូល A . ពូល B

ក្រសួងការពារជាតិ

គិរីវង់សុខសែនជ័យ

សាកលវិទ្យាល័យវេស្ទើន

អាល់ប៊ីរ៉ិចនីហ្គាតា ភ្នំពេញ

អាកាសចរស៊ីវិល

ខណ្ឌ ទួលគោក

ខណ្ឌ ច្បារអំពៅ (ព្រែកជ័យកីឡា)

ខណ្ឌ ជ្រោយចង្វារ

  តំបន់​ខាង​កើត៖ ធ្វើ​ឡើង​នៅ​ខេត្ត​​ព្រៃវែង មាន​ក្រុម​ចូលរួម​ចំនួន ៣ គឺ ខេត្ត​ត្បូងឃ្មុំ, ព្រៃវែង និង កណ្ដាល។ តំបន់​កណ្ដាល៖ ខេត្ត​កំពង់​ធំ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ មាន​ក្រុម​ចូលរួម​ចំនួន ៣ គឺ សៀមរាប, ឧត្តរមានជ័យ និង ម្ចាស់​ផ្ទះ។​ តំបន់​ខាង​លិច៖ ខេត្ត​បាត់ដំបង ឡើង​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ខេត្ត​កំពង់ឆ្នាំង ដក​ខ្លួន។ តំបន់​​ខាង​ជើង៖ ក្រុម​ក្រចេះ ឡើង​ដោយ​ស្វ័យប្រវត្តិ ក្រោយ​​គ្មាន​ក្រុម​ផ្សេង​ដាក់​ពាក្យ​ចូល​​ប្រកួត។ តំបន់​ខាង​ត្បូង៖ រៀបចំ​នៅ​ខេត្ត​តាកែវ មាន​ក្រុម​ខេត្ត​កែប, ខេត្ត​កំពត និង ម្ចាស់​ផ្ទះ​តាកែវ។   វគ្គ​ជម្រុះ​នេះ​​នឹង​ចាប់​ផ្ដើម​ប្រកួត​តំណាល​គ្នា​ចាប់​ពី​ថ្ងៃ​ទី ៨ ដល់ ១២ មករា ឆ្នាំ ២០១៥ តទៅ​តាម​​តំបន់​នីមួយ​។ ក្រុម​ខ្លាំង​ចំនួន ១ ក្រុម​តាម​តំបន់​​ រួម​ទាំង​ក្រុម​ចំណាត់​ថ្នាក់​ល្អ​នៅ​មណ្ឌល​ភ្នំពេញ​ចំនួន ៣ ក្រុម សរុប​ទាំង​អស់​ចំនួន ៨ ក្រុម​ នឹង​ទទួល​បាន​កៅអី​ឡើង​​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ចំណាត់​ថ្នាក់​លេខ ១ ដល់ ៨ នៅ​លីគ​កម្ពុជា​រដូវកាល​ឆ្នាំ ២០១៤ ដែល​កំពុង​តែ​អង្គុយ​ចាំ។   ក្រុម​ដែល​អង្គុយ​ចាំ​មាន ភ្នំពេញក្រោន, ចម្ការកៅស៊ូបឹងកេត, ណាហ្គាខប, ស្វាយរៀង, ត្រាយអាស៊ី, អគ្គស្នងការដ្ឋាន​នគរបាលជាតិ, បៀលប្រាយ និង អាស៊ីអឺរ៉ុប៕   អត្ថបទ៖ ម៉ឺន រស្មី