អីយ៉ា! កីឡាកាស​ខ្មែរ​ល្អ​មើល​មិន​ចាញ់​ WWE (វីដេអូ)

  • 2014-12-23 13:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ប្រទេស​កម្ពុជា ក៏​ធ្លាប់​មាន​​ឈុត​​កីឡាកាស​មួយ​ក្រុម​ដែរ ដោយ​សម្ដែង​ប្លែក​ភ្នែក​​មិន​ចាញ់​ជើង​ខ្លាំង​​ក្នុង​ស្ថាប័ន​កីឡាកាស​អន្តរជាតិ WWE ប៉ុន្មាន​នោះ​ទេ​។ ក្រុម​នេះ​​ធ្លាប់​បាន​ចេញ​សម្ដែង​ក្នុង​ស្រុក​ទ្រង់ទ្រាយ​ធំ​ចំនួន ៣ លើក​​មក​ហើយ​។

 

 

លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់ និង ជា​តំណាង​ក្រុម​កីឡាកាស​ខ្មែរ​បាន​លើក​ឡើង​ថា ការ​សម្ដែង​លើក​ដំបូង​របស់​ក្រុម​លោក​ធ្វើ​ឡើង​អំឡុង​ឆ្នាំ ២០០៩ នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​កាល​នោះ​មាន​គ្នា​ជាង ១០ នាក់ ​និង ជា​ការ​ត្រៀម​​បង្ហាញ​ខ្លួន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សមុទ្រ។ ចំណែក​លើក​ទី២ សម្ដែង​នៅ​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ និង លើក​ទី៣ នៅ​វត្ត​ស្ដេចកន ឯ​ខេត្ត​កំពង់ចាម។

 

លោក​ថា​ ការ​សម្ដែង​ដែល​រៀបចំ​បាន​ល្អ​ជាង​គេ​​គឺ​នៅ​កោះពេជ្រ ក្នុង​ថ្ងៃ​ទី១ និង ទី២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អកអំបុក សំពះព្រះខែ និង​បណ្តែត​ប្រទីប ឆ្នាំ ២០១០ ដោយ​មាន​ឆាក បូក​ជាមួយ​ភ្លើង និង​ថែម​ទាំង​មាន​ការ​សហការ​ជាមួយ​ក្រុម​កីឡាកាស​មក​ពី​ជប៉ុន​ដែរ។

 

តាម​ពិត​កន្លង​មក​មាន​ខាង​ដៃ​គូ​ពាណិជ្ជកម្ម​មួយ​ចំនួន​​បាន​ទាក់ទង​លោក​ដើម្បី​​យក​ក្រុម​ទៅ​សម្ដែង​ដែរ តែ​ចរចា​គ្នា​មិន​ត្រូវ​ពី​បញ្ហា​ប្រាក់។ លោក​បន្ថែម​ថា​​ការ​​ហ្វឹកហាត់ត្រូវ​បំពាក់បំប៉ន​ខ្លាំង​​ជា​ទីបំផុត​ដល់​កីឡាករ ព្រោះ​ថា​​​​នេះ​មិន​មែន​ជា​ការ​ប្រកួត​ដូច​​កីឡា​ប្រដាល់​នោះ​ទេ ពោល​គឺ​ជា​ការ​សម្ដែង​មួយ​បែប​ដោយ​ប្រើ​​បច្ចេកទេស​វាយ​ត្រឹមត្រូវ តែ​ខុស​បន្តិច​អាច​បណ្ដាល​ឱ្យ​បាត់​បង់​ជីវិត​​បាន។

 

ខាង​ក្រោម​ជា​វីដេអូ​សម្ដែង​របស់​លើក​ដំបូង​របស់​ក្រុម​កីឡា​កាស​កម្ពុជា នៅ​ឯ​ខេត្ត​​ព្រះសីហនុ​៖   http://youtu.be/fHczq7mxEjs   អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី