គប់​ព្រិល​ឲ្យ​ក្លាយ​ជា​មនុស្ស​ទឹកកក​ដើម្បី​ទទួល​បាន​កាដូ

  • 2014-12-25 00:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​អបអរសាទរ​​ការ​មក​ដល់​​ថ្ងៃ​បុណ្យ​ណូអែល​​​ក្នុង​ពេល​ឆាប់ៗ​នេះ សេវា​កម្សាន្ត Age Of Naga បាន​ធ្វើ​ការ Update Version ថ្មី​ដោយ​បាន​បន្ថែម​នូវ Activity ថ្មី​ប្លែក​មួយ​ទៀត​នោះ​គឺ Christmas Event។

 

Activity ដ៏​ថ្មីសន្លាង​នេះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៤ ហើយ​​បើក​ដំណើរការ​នៅ​វេលា​ម៉ោង ១ ដល់​ម៉ោង ១:១៥ នាទី​រសៀល និង​ចាប់ផ្ដើម​ជាថ្មី​ម្ដង​ទៀត​នៅ​ម៉ោង ១:១៥ នាទី ដល់​ម៉ោង ១:៣០ នាទី​រសៀល។

 

អាន៖ Legendary Nightmare សុបិន​អាក្រក់​ដែល​អ្នក​ក្លាហាន​មិន​ធ្លាប់​ជួប

 

នៅ​ពេល​ដែល Activity នេះ​ដល់​ម៉ោង​កំណត់​ចាប់ផ្ដើម កូន​ភ្នំ​ទឹកកក​តូច​មួយ​នឹង​បង្ហាញ​ខ្លួន​នៅ​ទីក្រុង PanTian ដើម្បី​ផ្ដល់​ជា​ដុំ​ព្រិល Snowball ទុក​ប្រើប្រាស់ ឬ​គប់​ទៅ​លើ​តួអង្គ​អ្នក​កម្សាន្ត​ដទៃ​ទៀត​ឲ្យ​ក្លាយ​ជា​មនុស្ស​ទឹកកក។ សម្រាប់​ការ​គប់​ដុំ​ព្រិល​នេះ​ដែរ ទាំង​អ្នក​គប់ និង​មនុស្ស​ទឹកកក​ត្រូវ​គេ​គប់ សុទ្ធតែ​មាន​ឱកាស​ទទួល​បាន​កញ្ចប់​កាដូ Christmas Snowball Gift Bag ដូច​គ្នា។

 

 

ការ​គប់​ដុំ​ព្រិល​ទៅ​លើ​មនុស្ស​ទឹកកក​អាច​ធ្វើ​ឲ្យ​មនុស្ស​ទឹកកក​មាន​មាឌ​ធំ និង​កម្រិត Level ខ្ពស់​ជាង​មុន​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា សម្រាប់​អ្នក​គប់​ដុំ​ព្រិល​គ្រប់​រូប ដែល​បាន​គប់​គ្រាប់​ចុងក្រោយ​ធ្វើ​ឲ្យ​មនុស្ស​ទឹកកក​ឡើង​កម្រិត Level នឹង​ទទួល​បាន​កាដូ​ពិសេស Christmas Snowman Upgrade Gift Bag មួយ ដែល​ប្រិយមិត្ត​មាន​ឱកាស​ទទួល​បាន​សត្វ​ចម្បាំង​ពិសេស Special Mount មួយ​ពី​កាដូ​នោះ​ផង​ដែរ។

 

សម្រាប់​ការ​ចូលរួម​កម្សាន្ត​ក្នុង Activity ថ្មី​នេះ នៅ​ពេល Activity បញ្ចប់ សេវា​កម្សាន្ត Age Of Naga នឹង​ផ្ដល់​កាដូ​លួង​ចិត្ត Chistmas Snowman Activity Gift Bag ជូន​ដល់​អ្នក​កម្សាន្ត​គ្រប់រូប ដែល​រង្វាន់​ក្នុង​កាដូ​នេះ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត Level របស់​តួអង្គ​ប្រយុទ្ធ​នីមួយៗ។ សម្រាប់​មនុស្ស​ទឹកកក​ដែល​ត្រូវ​គេ​គប់​ច្រើន​ជាង​គេ ជំនួស​ឲ្យ​កាដូ Christmas Snowman Activity Gift Bag សេវា​កម្សាន្ត Age Of Naga នឹង​ផ្ដល់​ជូន​កាដូ​ពិសេស​ថ្មី​គឺ Mysterious Christmas Snowman Gift Bag ដែល​បាន​ផ្ទុក​នូវ Gold និង​សម្ភារៈ​ប្រយុទ្ធ​ជា​ច្រើន ក៏​ដូច​ជា​ឱកាស​ទទួល​បាន​សត្វ​ចម្បាំង​ថ្មី​ផង​ដែរ។

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី