កាន់តែងាយស្រួលក្នុងការសាកល្បង បឺហ្គឺល្បីរសជាតិបែបអាស៊ីនៅ ភ្នំពេញ
- 2014-12-29 22:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែងាយស្រួលក្នុងការសាកល្បង បឺហ្គឺល្បីរសជាតិបែបអាស៊ីនៅ ភ្នំពេញ
ចន្លោះមិនឃើញ
ឥឡូវនេះលោកអ្នកកាន់តែងាយស្រួលក្នុងការទទួលយករសជាតិ បឺហ្គឺ និងអាហារ fast food ដ៏ឈ្ងុយឆ្ងាញ់ នៅពេលដែលហាងបឺហ្គឺរស់ជាតិអាស៊ីមកពីកូរ៉េ Lotteria ទើបសម្ភោធសាខាថ្មីមួយទៀត ពីម្សិលមិញ នៅជាន់ទីពីរផ្សារទំនើប សូរិយា។
អ្នកស្រីវ៉ា សាវង្ស អ្នកគ្រប់គ្រងម៉ាកយីហោLotteriaបានឲ្យដឹងថាដោយសារសន្ទុះនៃការគាំទ្រនូវអាហារFast Food របស់Lotteriaមានការគាំទ្រគួរឲ្យកត់សម្គាល់ទើបយើងបើកសម្ភោធនូវហាងថ្មីនៅផ្សារទំនើបសូរិយារដើម្បីបំពេញតម្រូវការរបស់អតិថិជនLotteria។ ហើយយើងនឹងគ្រោងបើកនូវហាងជាបន្តបន្ទាប់ទៀត។
អ្នកស្រីបានបន្ត៖ “នាងខ្ញុំសូមថ្លែងអំណរអរគុណដល់អតិថិជនទំាងអស់ដែលតែងតែជួយគាំទ្រហាងរបស់យើងហើយបានជួយជំរុញឲ្យហាងLotteriaរបស់យើងក្លាយទៅជាហាងFast Food ដ៏ពេញនិយមនៅកម្ពុជានារយៈពេលដ៏ខ្លី”។
នៅក្នុង កិច្ចសម្ភោធនូវហាងទីពីររបស់ Lotteria បានផ្តល់នូវស្នាមញញឹមនិងថ្ងៃដ៏រីករាយដល់កុមាររបស់អង្គការ ផ្ទះបាយកុមារ ដោយបានផ្តល់ជូននូវ“Food Fun” , អាវយឹតនិងមួកLotteriaហយនៅមានមានការឧបត្ថម្ភពីសួនកម្សាន្តឌ្រីមឡែននូវសំបុត្រចូលលែងកម្សាន្តនៅឌ្រឹមឡែនដោយឥតគិតថ្លៃដល់កុមារចំនួន២០០សន្លឹកនិងសម្ភារៈប្រើប្រាស់៕
អត្ថបទ៖ ង៉ោ ម៉េងហ៊ួង