និពន្ធនាយិកា៖ ស្ត្រីខ្មែរវ័យក្មេង៥រូប ដែលខ្ញុំស្ងើចសរសើរ!
- 2015-01-01 12:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និពន្ធនាយិកា៖ ស្ត្រីខ្មែរវ័យក្មេង៥រូប ដែលខ្ញុំស្ងើចសរសើរ!
ចន្លោះមិនឃើញ
ស្ត្រីតំណាងឲ្យភាពស្រស់ស្អាត និងអនុភាពដ៏ទន់ភ្លន់តែប្រកបទៅដោយថាមពល។
នៅក្នុងទំព័រដំបូងដែលនិយាយអំពីស្ត្រីខ្មែរក្នុងរបត់សកលភាវូបនីយកម្ម ខ្ញុំមានសេចក្ដីសោមនស្សបង្ហាញជូននូវនារីវ័យក្មេង៥រូបដែលគួរឲ្យស្ងើចសរសើរនៅក្នុងជំនាញដាច់ដោយឡែកពីគ្នារបស់ ពួកគេ។
នាសម័យកាលមួយដែលបុគ្គលជោគជ័យមានប្រាក់មានអំណាចនានារមែងបានកាន់កាប់ទំព័រមុខរបស់សារព័ត៌មាន ខ្ញុំបែរជារកឃើញគុណសម្បត្តិនៃបុគ្គលភាពដ៏មានតម្លៃមួយចំនួនក្នុងទិដ្ឋភាពផ្សេង។ ខ្ញុំបានដាក់សំនួរចំពោះខ្លួនឯងថាតើ គេគួរតែរៀនសូត្រពីបុគ្គលដែលបានទទួលជោគជ័យរួចទៅហើយ ឬក៏គួរផ្ដោតទៅលើមនុស្សដែលកំពុងបោះជំហានទៅមុខមិនឈប់ឈរ? ខ្ញុំបានស្គាល់ ឡុង សុមាលី នៅដើមឆ្នាំ២០១០។ នាងជាស្ត្រីវ័យក្មេងដែលមើលទៅគួរឱ្យស្ងើចសរសើរផ្អែកលើចំណេះដឹង និងបទពិសោធន៍ បើធៀបទៅនឹងវ័យរបស់នាង។ ក្នុងវ័យ២៩ឆ្នាំ (២០១០) នាងបានក្លាយទៅជានាយកផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ Chief Administrative Officer ដែលជាតួនាទីដ៏ខ្ពស់មួយក្នុងរចនាសម្ព័ន្ធវិស័យឯកជន។ សុមាលី មានភាពម៉ឺងម៉ាត់ប្រាកដប្រជាក្នុងមុខងារវិជ្ជាជីវៈ ដើរទន្ទឹមជាមួយទស្សនៈបើកទូលាយ និងភ្លឺស្វាង។ នេះជាទស្សនៈរបស់នាងសម្រាប់នារីវ័យក្មេងដទៃទៀតដែលពេញចិត្តអាជីពដូចគ្នានេះ។
កញ្ញា ដែក ដារី អតីតនិស្សិតអាហារូបករណ៍ Full Bright និងជាគ្រូបណ្ដុះបណ្ដាលនៅវិទ្យាស្ថានសារ គមនាគមន៍កម្ពុជា ក៏ជាស្ត្រីខ្មែរវ័យក្មេងដែលមានសកម្មភាពសង្គមដ៏សកម្ម អមជាមួយដំណើរឆ្ពោះទៅរកសហគ្រិនភាពក្នុងជីវិតនាង។ បច្ចុប្បន្ននាងជានាយកប្រតិបត្តិក្រុមហ៊ុន 360 ads & events ។
ខ្ញុំបានស្គាល់ ដែក ដារី នៅឆ្នាំ២០១១។ ក្រៅពីធនធានចំណេះវិជ្ជា និងសកម្មភាពដ៏ក្លៀវក្លា នាងបានអភិវឌ្ឍខ្លួនទៅក្នុងភាពជាសហគ្រិននៅឆ្នាំ២០១៤ បន្ទាប់ពីបានកសាងស្នាដៃជាច្រើននៅក្រុមហ៊ុនSabay ។
នាងបានផ្សារភ្ជាប់គម្លាតរវាងការស្រមើស្រមៃឲ្យក្លាយទៅជាការពិតរបស់ស្ត្រីខ្មែរមកពីតំបន់ជនបទម្នាក់ដែលប្រាថ្នាឈានទៅដល់ចុងបង្អស់នៃអ្វីដែលស្ត្រីអាចធ្វើទៅបានដើម្បីសង្គមជាតិរបស់ពួកគេ។ បច្ចុប្បន្ននាងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន VIP International Training។
OK! បន្ទាប់ពីអ្នកទាំង៥ ខ្ញុំយល់ឃើញថា មនុស្សជាច្រើននៅទូទាំងពិភពលោកដែលទទួលបានជោគជ័យ ភាគច្រើនធ្លាប់បានបរាជ័យ – ច្រើនជាងម្ដង ក៏ប៉ុន្តែជាទូទៅ គេមិនសូវឃើញការលើកយកមកពណ៌នាអំពីបរាជ័យដែលពួកគេបានឆ្លងកាត់ទេ ហើយភាគច្រើនគេបានព្រងើយកន្តើយពីសារសំខាន់នៃកំណាត់ផ្លូវឈានឡើងដោយផ្ដោតតែលើលទ្ធផលចុងក្រោយតែម្ដង។ សម្រាប់ខ្ញុំ ស្ត្រីជាបេះដូងនៃប្រទេសជាតិ ស្ត្រីជាសសរគ្រឹះនៃវប្បធម៌ ចំណេះដឹងវិទ្យាសាស្ត្រ ការច្នៃប្រឌិត សិល្បៈ និងទេពកោសល្យគ្រប់យ៉ាង។
Sabay គាំទ្រ យុវនារីខ្មែរទាំងអស់លើវិថីឆ្ពោះទៅរកភាពជាអ្នកដឹកនាំ ! សម្រេចក្ដីស្រមៃជាមួយគ្នាណា៎!
សួស្ដីឆ្នាំ ថ្មីឆ្នាំសាកល!
និពន្ធនាយិកា ម៉ីសន សុធារី